ចិន៖ ក្មេងប្រុស អាយុ ១៣ឆ្នាំម្នាក់ បានក្លាយជា Hacker ក្មេងជាងគេបំផុត នៅក្នុងប្រទេសចិន និង ត្រូវបានទទួលការ ចាប់អារម្មណ៍ពេញ ប្រទេសចិន ដោយត្រូវបានផ្តល់ឱកាស ឲ្យឡើងនិយាយ ក្នុងកិច្ចប្រជុំថ្នាក់ជាតិ អំពីសុវត្ថិភាពអ៊ីនធើណេតទៀតផង ។

ក្មេងប្រុសវ័យ១៣ឆ្នាំ ឈ្មោះ Wang Zhengyang រូបនេះ គឺជាសិស្ស អនុវិទ្យាល័យ ក្នុងទីក្រុងប៉េកាំង ហើយរូបគេ ចង់ក្លាយជា Hacker តាមកុំព្យូទ័រ ដែលមានក្រមសីលធម៌ ឬ ជាអ្នកជំនាញ ខាងគ្រប់គ្រងសុវត្ថិភាពកុំព្យូទ័រម្នាក់ ។

ដើម្បីឆ្លើយតប ទៅនឹងប្រព័ន្ធផ្សព្វផ្សាយ ដែលបានផ្សាយថា ក្មេងប្រុសនេះ បាន Hack ចូលក្នុងប្រព័ន្ធ អនឡាញរបស់សាលារៀន និង ប្រព័ន្ធលក់ ទំនិញ តាមអនឡាញ ដោយធ្វើការកែប្រែ តម្លៃទំនិញសំភារៈ ដែលមានតម្លៃ ៤០៧ដុល្លារ ទៅជា ទំនិញមានតម្លៃត្រឹមតែ ០.១៦ ដុល្លារ (ឬ ៥០០រៀល) វិញនោះ គេក៏បានសម្រេចចិត្ត ចូលរួមក្នុងកិច្ចប្រជុំនេះ ដែលបានធ្វើឡើង កាលពីចុងខែកញ្ញា កន្លងទៅ។

Hacker វ័យក្មេងនេះ បាននិយាយថា គេធ្វើបែបនេះ ដើម្បីជួយធ្វើឲ្យប្រសើរឡើង នូវគេហទំព័រ ទាំងនោះទេ។ លើសពីនេះ ក្មេងប្រុសនេះ បាននិយាយ ពន្យល់ប្រាប់ពី របៀប hack វេបសាយថា ជាដំបូង គេចំាំបាច់ ត្រូវតែធ្វើការ វាយប្រហារ ទៅលើវេបសាយទាំងអស់នោះ ដើម្បី រកចំណុចខ្សោយ ក្នុងវេបសាយទាំងនោះ។ រូបគេបានបញ្ជាក់ថា  គេបាន Hack ចូលក្នុង អនឡាញ សិស្សថ្នាក់វិទ្យាល័យ ដែលនៅ សាលា ជាមួយគ្នា តែមិន Hack ក្នុងប្រព័ន្ធអនឡាញ ក្នុងថ្នាក់ ខ្លួនឯងនោះទេ។ ចំនែក ឯវេបសាយ លក់ទំនិញអនឡាញវិញ គេបាន Hack រកឃើញ លេខសំងាត់សុវត្ថិភាព និង ធ្វើការកែប្រែ តម្លៃ ដោយមិនបាន ធ្វើការបញ្ជាទិញទំនិញនោះទេ។

លើសពីនេះទៀតនោះ នៅខែ មេសានេះ Hacker វ័យក្មេងនេះ បានធ្វើការទាក់ទង ក្រុមហ៊ុន Qihoo 360 Technology ជាក្រុមហ៊ុន Software មានទីតាំង នៅទីក្រុងប៉េកាំង ប្រាប់ពីគុណវិបត្តិប្រព័ន្ធSoftware ដែលអាចជះឥទ្ធិពល ដល់ប្រព័ន្ធកុំព្យូទ័រ ក្នុងវិទ្យាស្ថានអប់រំ ជាង ១០០ កន្លែង ទូទាំង ប្រទេសចិនផងដែរ។

យ៉ាងណាមិញ Hacker វ័យក្មេងបន្ថែមទៀតថា គេគិតថា អ្នក Hack ចូលក្នុងវេបសាយ ដើម្បីផលចំនេញ គឺខុសក្រមសីលធម៌ ប៉ុន្តែ សម្រាប់ រូបគេវិញ គេពិតជាមាន ចំនាប់អារម្មណ៍ក្នុងការរកឃើញ ភាពទាន់ខ្សោយ ក្នុងសុវត្ថិភាពការពារ វេបសាយ ណាមួយ ប៉ុន្តែគេនឹងមិនប្រើប្រាស់ ទេពកោសល្យ របស់គេ ក្នុងការប្រព្រឹត្តអំពើខុសច្បាប់នោះឡើយ។ គេបានបញ្ជាក់ទៀតថា គេចូលរួមកិច្ចប្រជុំ លើកនេះ ដើម្បីឲ្យមនុស្សគ្រប់គ្នា ស្គាល់គេ ហើយចង់បង្ហាញថា មនុស្សវ័យក្មេង ដូចគេ ក៏អាចមានសមត្ថភាព ធ្វើការលើ ប្រព័ន្ធសុវត្ថិភាពអ៊ីនធើណេតបានដែរ៕

Hacker វ័យក្មេងនេះវ័យ១៣ឆ្នាំ ឈ្មោះ Wang Zhengyang 

ប្រភព៖ shanghaiist

ដោយ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]