ត្រី Piranha គឺជាប្រភេទត្រីដែលស៊ីសាច់ជាអាហារ ហើយភាគច្រើនវារស់នៅក្នុងតំបន់ព្រៃ អាម៉ាហ្សូន ហើយកាលពីពេលថ្មីៗ នេះមានកូនក្មេងអាយុ ១៨ ខែម្នាក់ ត្រូវបានត្រី Piranha ដែលក្រុមគ្រួសាររបស់នាងចិញ្ចឹម បានខាំដាច់ចង្អុលដៃរបស់នាងទៀតផង។

តាមប្រភពព័ត៌មានបានអោយដឹងថា ក្មេងស្រីម្នាក់ដែលមានអាយុ ទើបតែ ១៨ ខែ បានលេងជាមួយត្រី Piranha ដែលឪពុកម្តាយរបស់នាង យកមកចិញ្ចឹមនៅក្នុងអាងទឹកមួយក្នុងផ្ទះ ហើយត្រូវបានត្រីនោះខាំដាច់ចង្អុលដៃ។ ដំបូងឪពុកម្តាយរបស់នាងបានគិតថា ឆ្កែពូជ Pitbull របស់ពួកគេជាអ្នកបង្កប៉ុន្តែរហូតដល់ ប៉ូលិសស៊ើបអង្កេត ធ្វើការស៊ើបអង្កេតចប់ទើបដឹងថា ត្រី Piranha ដែលពួកគេចិញ្ចឹមជាអ្នកបង្កសោះ។

ខាងក្រោមនេះជាវីដេអូឃ្លីបរបស់ ត្រីប្រភេទ Piranha ព្រួតគ្នាស៊ីកណ្តុរមួយក្បាល ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច​ add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]