លីប៊ី៖ ជំងឺអ៊ីបូឡា បានរីកធំឡើង ដែល ធ្វើឲ្យមានព្រួយបារម្ភទូទាំងពិភពលោកចាប់ តាំងពីខែ មីនា មក រហូតដល់ពេលនេះ ចំនួនអ្នកស្លាប់ ដោយ សារ ជំងឺនេះបានកើនឡើងដល់ ៣,៣០០ នាក់ហើយ នេះបើយោង តាមរបាយការណ៍ អង្គការសុខភាពពិភពលោក ។ ក្នុងនោះ អ្នកវិទ្យាសាស្ត្រ នៃ មណ្ឌល ការពារនិងទប់ ស្កាត់ជំងឺឆ្លងអាមេរិក បានធ្វើការប៉ាន់ ស្មានថា អាចមានមនុស្ស ស្លាប់រហូតដល់ ១.៤លាននាក់ ត្រឹមថ្ងៃ២០ខែ មករា ឆ្នាំ២០១៥ ដោយជំងឺអ៊ីបូឡានេះ ។ 

យ៉ាងណាមិញ បើយោងតាម ទស្សនាវដ្តីមួយនៅក្នុងប្រទេសលីប៊ី (The New Dawn) បានចេញផ្សាយ អត្ថបទមួយ ដែលធ្វើឲ្យមាន ភ្ញាក់ផ្អើលជា ខ្លាំង ដែលព័ត៌មាន នោះបង្ហាញថា អ្នកជំងឺស្លាប់ ដោយសារជំងឺអ៊ីបូឡា អាចរស់មានជីវិតឡើងវិញ ដូចជា Zombies ។

នៅក្នុងអត្ថបទព័ត៌មាននោះបានសរសេរថា អ្នកជំងឺអ៊ីបូឡា ពីរនាក់ បានស្លាប់នៅ ក្នុងភូមិមួយ ក្នុងប្រទេស Nimba បានរាយការណ៍ ថារស់ដឹង ខ្លួនឡើង វិញ  ។ អ្នកជំងឺទាំងពីរ នាក់នេះ ជាស្ត្រី ដែលដឹងថាម្នាក់ មានអាយុខ្ទង់ ៤០ឆ្នាំ និងម្នាក់ទៀត មានអាយុខ្ទង់ ៦០ឆ្នាំ។ លើសពីនេះទៀត អត្ថបទទស្សនាវដ្តីនេះ បានបញ្ជាក់បន្ថែម ថា ស្ត្រីម្នាក់ឈ្មោះ Dorris Quoi រស់នៅក្នុងភូមិ Hope និងស្ត្រីម្នាក់ទៀត ឈ្មោះ Ma Kebeh រស់នៅក្នុង សហគមន៍ កាតូលិកមួយ បានរស់មាន ជីវិតឡើង វិញ ខណៈពេល ដែលគេបម្រុង យកពួកគេ ទៅបូជា នោះ ។ អ្នកភូមិជា ច្រើននាក់ដែល រស់នៅភូមិ  Hope ដែលបាន ដឹងរឿងនេះ បានហៅនាង Quoi ដែលរស់មាន ជីវិតឡើងវិញ ថាជាខ្មោច បន្ទាប់មក ពួកអ្នកភូមិ ថែមទាំងបាន បដិសេធ មិនឲ្យ ស្ត្រីនេះរស់នៅ ក្នុងភូមិពួកគេ បន្តទៀតឡើយ។

យ៉ាងណាមិញ កាលពីថ្ងៃទី ៣០ កញ្ញានេះ ស្រាប់តែមាន អត្ថបទមួយទៀត បាន បង្ហោះចូលក្នុង ប្លុក ( Blog) មួយបានប្រកាសថា រូបភាពនេះជា មនុស្សទី បី ដែលរស់មានជីវិត ក្រោយពីបានស្លាប់ដោយ សារជំងឺអ៊ីបូឡានោះ ។

គួរបញ្ជាក់ដែរថា ព័ត៌មានអំពី មនុស្សស្លាប់ដោយសារជំងឺអ៊ីបូឡា ហើយរស់នៅវិញនេះ បានធ្វើល្បីពេញ បណ្តាញអ៊ីនធើណេតផងដែរ ដែលមាន  អ្នកបញ្ចេញមតិផ្សេងគ្នា ។ ក្នុងនោះ អ្នកខ្លះ បានសរសេរថា អ៊ីបូឡា បាននឹងប្រែក្លាយជា ខ្មោច Zombies ហើយ ខណៈអ្នក ផ្សេងទៀតក៏ បានសរសេរថា រដ្ឋាភិបាលគួរតែ រកវិធីទប់ស្កាត់ជំ ងឺនេះ ពីព្រោះ មនុស្សគ្រប់គ្នា មិនចង់ ក្លាយ ជាខ្មោច Zombies ដោយសារ ជំងឺនេះ ឡើយ ។ 

គួររលឹកដែរ ថា ជំងឺអ៊ីបូឡា ជាជំងឺបង្កឲ្យវិលមុខ គ្រុនក្តៅ ហើយវានឹងឆ្លងតាម ឈាម និង វត្ថុរាវ ពីអ្នកមានផ្ទុកជំងឺ ដែលវាពិតជា ងាយស្រួល ឆ្លងបំផុត នៅពេលប៉ះពាល់ ជាមួយអ្នកជំងឺ នោះ ៕ 

រូបភាពៈ អត្ថបទ បង្ហាញពីមនុស្សស្លាប់ដោយជំងឺអ៊ីបូឡាទី៣ រស់ឡើងវិញ 

តើប្រិយមិត្តយល់ដូចម្តេចដែរ ?

ប្រភព បរទេស

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]