ត្រជាក់អាចធ្វើឲ្យមនុស្ស ផ្តាសាយ ហៀរសំបោរ យើងថាមកពីធាតុអាកាស ត្រជាក់ពេក ដូចគ្នានេះដែរ រោមភួយក៏អាចធ្វើឲ្យយើង ឈ្លក់ ហៀរសំបោរផងដែរ។

ប្រតិកម្មដោយសារអ្វី?

  • របស់ដែលអាចធ្វើឲ្យយើងតឹងច្រមុះ ផ្តាសាយរហូត ក្លាយទៅជាជម្ងឺហឺតមាន ៖ ធាតុអាកាស លំអងធូលី រោមសត្វ កំណាត់សំពត់ លំអងផ្កា ពន្លឺព្រះអាទិត្យ ថ្នាំគីមី មេរោគ…។ល។ អ្វីដែលបានរៀបរាប់ខាងលើហៅថាអង្គធាតុ ប្លែក។

ហេតុអ្វីទើបមានអាការៈប្រតិកម្ម?

  • នៅពេលដែលយើងប៉ះ នឹងអង្គធាតុប្លែកខាងលើ ខ្លួនប្រាណយើងផលិតអង្គការពារដើម្បី ទៅបន្សាបអង្គធាតុនោះ ការបញ្ចេញអង្គការពារ ហ្នឹងហើយដែលធ្វើឲ្យយើងមានអាការៈប្រតិកម្ម ហៅថាជម្ងឺប្រតិកម្ម។

ការប្រើថ្នាំអាចព្យាបាលជម្ងឺប្រតិកម្មបានឬទេ?

  • ថ្នាំគ្រាន់តែអាចធ្វើឲ្យជម្ងឺប្រតិកម្ម ធូរស្រាលប៉ុណ្ណោះ។
  • បើយើងបញ្ចៀសអង្គធាតុប្លែកទាំងនោះបាន ជម្ងឺប្រតិកម្ម នឹងបាត់ឯង។

អាហារអ្វីសម្រាប់ប្រឆាំងនឹង ជម្ងឺប្រតិកម្ម?

  • ត្រីសមុទ្រដែលសម្បូរអាស៊ីដខ្លាញ់
  • តៅហ៊ូ គ្រាប់ស្វាយចន្ទីសម្បូរជាតិម៉ាញ៉េស្យូម
  • សាច់គ្មានខ្លាញ់ ក្តាម ងាវសម្បូរទៅដោយជាតិសង្កសី
  • ខ្ញី

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]