ចិន៖ បុរសវ័យចំណាស់ម្នាក់ បានចំណាយពេល២ឆ្នាំ ក្នុងការសាងសង់ ផ្ទះមួយ ដែលមានការរចនា ជាមួយសំបកខ្យងជាច្រើន យ៉ាងល្អប្រណិត។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់នោះ មានឈ្មោះថាXiao YongSheng អាយុ៥៨ឆ្នាំ ជាអ្នក ស្រុក នៅលើកោះ Lingshan ហើយគាត់ តែងតែ ទៅប្រមូល រាប់លានសំបកខ្យង ពីកោះនេះ ដើម្បីយកមកតុបតែង នៅក្នុងផ្ទះរបស់គាត់។

ជាមួយគ្នានោះដែរ សំបកខ្យងដែលធំជាងគេមួយ ក្នុងចំណោមសំបកជាច្រើន គឺមានទម្ងន់៤គីឡូក្រាម ហើយសំបកដែលតូចជាងគេ គឺមាន ប្រវែង ត្រឹមតែ ៣មីលីម៉ែត្រ តែប៉ុណ្ណោះ។ ជាពិសេសនោះ គាត់បានយក សំបកផ្សេងៗទៀត ទៅធ្វើ ជារបស់របរប្រើប្រាស់ និងគ្រឿង លម្អខ្លួនផងដែរ។

យ៉ាងណាមិញ ក្នុងពេលបច្ចុប្បន្ននេះ ផ្ទះដែលពោរពេញ ដោយសំបកខ្យងនេះ ត្រូវបានក្លាយជាសារមន្ទីរ ដើម្បីជាប្រវត្តិសាស្រ្ត សម្រាប់កោះនេះ៕





ប្រភព Shanghaiist

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]