រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ដែល​​ទើប​តែ​រៀប​ការ​​ប្រពន្ធ​​បាន​ជាង​២​ខែ​ប៉ុណ្ណោះ ​​សម្រេច​​លេប​ថ្នាំ​​​ងងុយ​ដេក​ប៉ុន​ប៉ងសុំសម្លាប់​ខ្លួន​តូច​​ចិត្ត​​នឹង​ ម្តាយ​ក្មេក​​ដក​ហូត​យក​ម៉ូតូ​​មិន​ឱ្យ​​ជិះ ព្រោះ​តែ​ខឹង​កូន​ប្រសា​នេះ​ជិះ​ម៉ូតូ​ដោះ​​គ្រឿង​យក​ទៅ​បញ្ចាំ​ រួច​​ដើរ​ស៊ី​​ផឹក​​មិន​គិត​ពី​ប្រពន្ធ​ ។ ហេតុ​ការណ៍​​នេះ បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៥​និង​២០​​នាទី​ល្ងាច​​ថ្ងៃ​ទី​២១ មិថុនា ២០១២ ​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ​ខាង​ត្បូង​វិទ្យា​ល័យ​​ជា​ស៊ី​មសាមគ្គី​ ​ក្នុង​សង្កាត់​បឹង​សាឡាង ​ខណ្ឌ​ទួល​គោក ​។

ក្រោយ​ពី​​លេប​ថ្នាំ​​សម្លាប់​ខ្លួន​រួច​បុរស​រង​ គ្រោះ​បាន​ដើរ​ចេញពី​ផ្ទះ​ជួល​​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា មក​ដេក​ដួល​លើ​ចិញ្ចើម​ផ្លូវ​ ហើយ​ត្រូវ​បា​ន​ប្រពន្ធ​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​រួច​ផុតពី​ការ ​ស្លាប់​។ ​ស្ត្រី​ជា​ប្រព​ន្ធ​បាន​បន្តថា ​ម៉ូតូ​នេះ​ម្តាយ​របស់​ខ្លួន​ជា​អ្នក​ទិញ​ឱ្យ​ដើម្បី​ឱ្យ​ប្តី​ជិះទៅ​​ធ្វើ​ ការ​ជ​ាសន្តិ​សុខ តែ​ទើបចូល​ធ្វើ​ការ​ជា​សន្តិ​សុខ​បាន​តែ​១​ថ្ងៃ​ប៉ុណ្ណោះ​ ក៏​កើត​រឿងបែប​នេះ  ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]