ខេត្ត​កំពង់​ចាម ៖ អ្នក​លក់​សម្ភារ​សិក្សា​នៅ​ច្រកចូល​វិទ្យាល័យព្រះសីហនុ ស្ថិត​នៅភូមិទី ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ម្នាក់ឈ្មោះ​អេង សេរីវុធ ភេទប្រុស អាយុ​៣១​ឆ្នាំ រស់​នៅ​ភូមិមេម៉ាយ សង្កាត់បឹងកុក បាន​បែក​គំនិត​លក់​គ្រឿងញៀន​ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដល់​តូប​លក់​ ដូរ​កាលពីវេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២២ មិថុនា ដោយ​ដក​ហូត​បាន​ថ្នាំញៀន​ក្រាម​ពណ៌ស ចំនួន​១៨កញ្ចប់សើ្ម១,១​ក្រាម ។

​យោង​តាម​បញ្ជារបស់លោកឧត្តមសេនីយ៍​ត្រី ឆាយ គឹម​សុន ស្នងការនគរបាលខេត្ត​​កាល​ពី​រសៀល​ថ្ងៃ​ដដែល​ឈាន​ទៅ​ចាប់​មេខ្លោង​ម្នាក់​​ ទៀត​នៅ​រាជធានីភ្នំពេញ ​ហើយ​​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]