ភ្នំពេញ៖ មហាជនទូទៅ ប្រាកដជាស្គាល់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ស្ថាបនិកនៃ ក្រុមហ៊ុន Mong Rithy Group Ltd ដែល គាត់មាន កសិដ្ឋាន ជាច្រើនកន្លែង ទូទាំងប្រទេសកម្ពុជា ដើម្បីប្រកបអាជីវកម្ម នាំចេញប្រេងដូង និងចិញ្ចឹមសត្វ ជាដើម។

ក្នុងនោះដែរ កាលពីព្រឹកថ្ងៃទី ២៧ កន្លងទៅនេះ នៅលើទំព័រហ្វេសប៊ុក របស់ឯកឧត្ដម បានធ្វើការ បង្ហោះនូវ សកម្មភាពសប្បុរស ដោយឯកឧត្ដមផ្ទាល់ បានអញ្ជើញដោយផ្ទាល់ និងប៉ាវអ្នកសុំទាន នៅម្តុំខាងលិចផ្សារថ្មី ឲ្យស្គាល់រសជាតិ សាច់មាន់អាំង, ប៊ឺហ្គឺ និងដំឡូងបំពង ដែលជា ប្រភេទអាហារ Fast-Food របស់ហាង KFC។

ទោះជាយ៉ាងណាក៏ដោយ អ្នកលេងហ្វេសប៊ុកមួយចំនួនធំ បានសាទរជាខ្លាំង នូវសកម្មភាព សប្បុរស មួយនេះ ដោយមិនត្រឹមតែធ្វើការ LIKE និង SHARE យ៉ាងច្រើនសម្បើម នោះទេ ថែមទាំងមាន មតិជាច្រើន ដែលថាឯកឧត្ដម ពិតជាគំរូល្អ សម្រាប់អ្នកដទៃទៀតផង។

ទំព័រហ្វេសប៊ុក របស់ឯកឧត្ដមផ្ទាល់ ក៏បានបញ្ជាក់ពីប្រភព អ្នកសុំទានទាំងនេះ ផងដែរថា ពួកគាត់រស់ នៅឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ហើយមូលហេតុ ដែលពួកគាត់ សម្រេចចិត្តមកសុំទាន នៅភ្នំពេញ ក៏ដោយសារតែ ឆ្នាំនេះរាំងភ្លៀង យូពេក រកអី្វដោះស្រាយជីវភាព មិនបាន៕





ចង់ដឹងច្បាស់ ទស្សនាវីដេអូ៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះសកម្មភាពនេះ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]