បាល់ទាត់៖ នារាត្រីយប់ថ្ងៃសៅរ៍នេះ ក្របខ័ណ្ឌកំពូល របស់ចក្រភពអង់គ្លេស Premier League នឹងបើកការប្រកួត សប្តាហ៍ទី ៦ ដោយមាន ៨ គូ ហើយគូដែលល្អមើលនោះ គឺជាការប៉ះគ្នា រវាងក្រុម ហង្សក្រហម Liverpool ជាមួយនឹង ស្ករតាំងម៉ែ Everton នាកីឡាដ្ឋាន Anfield វេលាម៉ោង ៦ នឹង ៤៥ នាទីល្ងាច។

បន្ទាប់ពីអវត្តមានកីឡាករសំខាន់ៗ ក្នុងក្រុម មានដូចជាខ្សែបម្រើ Jordan Henderson និង Philippe Coutinho រួមជាមួយនឹងខ្សែប្រយុទ្ធ Daniel Sturridge ដោយសារបញ្ហារបួស ជាច្រើនសប្តាហ៍រួចមក ក្រុមហង្សក្រហម Liverpool ធ្លាក់ជើងជាខ្លាំង ដោយ ២ ប្រកួត កន្លងទៅ ក្នុងក្របខ័ណ្ឌ Premier League គឺចាញ់ទាំងពីរ ពោលគឺចាញ់ Aston Villa ០ទល់នឹង១ យ៉ាងអាម៉ាស នៅដីខ្លួនឯង និងចាញ់ West Ham ៣ទល់នឹង១ ក្រៅដីទៀត។ ហង្សក្រហម ទើបតែស្តារមុខមាត់ បានបន្តិចបន្តួចប៉ុណ្ណោះ នៅពេលដែល យកឈ្នះ ក្រុម Middlesbrough នៅកីឡាដ្ឋាន Anfield យ៉ាងត្រដរ ដោយទាត់បាល់ ប៉េណាល់ទី ១៣ទល់នឹង១២ នាជំនួបជុំទី ៣ ក្របខ័ណ្ឌ League Cup។

ងាកទៅក្រុម Everton របស់លោក Roberto Martínez វិញ ដូចជាមិនសូវមានកីឡាករឆ្នើមៗ របួសប៉ុន្មាន ទេ ដោយគ្រាន់តែរបួស ខ្សែបម្រើអាហ្វ្រិកខាងត្បូង Pienaar ខណៈខ្សែការពារស្លាបស្តាំ Barkley នៅមិនទាន់ច្បាស់ ប៉ុន្តែទំនងជាអាច វិលមកទាន់ការប្រកួតមួយនេះ។ ៥ ប្រកួតកន្លងទៅ ក្នុងក្របខ័ណ្ឌ Premier League របស់ Everton គឺដុនដាបយ៉ាងខ្លាំង ដោយឈ្នះតែ ១ ដងគត់ ហើយស្មើ ២ និងចាញ់ ២ ប្រកួតចុងក្រោយ ធ្ងន់-ក ពេលចាញ់ Swansea ក្រៅដី ៣ទល់នឹង០ ក្នុងជុំទី ៣ ក្របខ័ណ្ឌ League Cup។

ព្យាករណ៍ជម្រើស ១១ នាក់ដំបូង


គួរបញ្ជាក់ផងដែរថា ៤ ប្រកួតចុងក្រោយ ដែលក្រុមទាំងពីរ ប៉ះគ្នា ក្នុង Premier Leauge គឺ Liverpool ឈ្នះ ១ ហើយក្រៅពីហ្នឹង គឺស្មើទាំងបី៕


តារាងការប្រកួត និងព្យាករណ៍


តារាងចំណាត់ថ្នាក់


កុំភ្លេចចូលរួមលេងល្បែង “ស្តេចទាយបាល់” របស់ខ្មែរឡូត ច្បាប់ថ្មី ទឹកប្រាក់កាន់តែច្រើន!!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]