បាល់ទាត់៖ បើតាមសារព័ត៌មាន ក្នុងស្រុករបស់ចក្រភពអង់គ្លេស បានរាយការណ៍ថា ក្រុមតោខៀវ Chelsea របស់លោក Jose Mourinho បានត្រៀមទឹកប្រាក់មហាសាល ប្រមាណជា ១១៨ លានផោន ដើម្បីនាំយកកីឡាករ Lionel Messi ពីក្រុម Barcelona នៅពេលខាងមុខ ឆាប់ៗនេះ។

ទោះបីជាមានការប៉ុនប៉ងប្រមាញ់ កីឡាករឆ្នើមលំដាប់ពិភពលោក ចេញពីទឹកដី Nou Camp យ៉ាងណា ក៏ដោយ ក៏ក្រុមយក្សរបស់អេស៉្បាញមួយនេះ នៅមិនទាន់មានការឆ្លើយតប ក៏ដូចជាយល់ព្រម ទទួលសំណើរទិញនេះ នៅឡើយទេ។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា អនាគតរបស់ Messi នៅ Barcelona ហាក់ដូចជា ស្រពិច ស្រពិល ដោយសារតែ Messi ត្រូវបានរាយការណ៍ថា មិនសប្បាយចិត្ត នៅទឹកដី Nou Camp និងធ្លាប់សួរមិត្តរួមក្រុម កីឡាករ Cesc Fabregas បច្ចុប្បន្នផ្ទេរទៅកាន់ Chelsea ពីយោបល់ចាកចេញ ក្នុងកំឡុងពេល Arsenal ចង់បានរូបគេនោះ។


ងាកទៅក្រុមបិសាចក្រហម Man UTD វិញ ក៏ខិតជិតក្នុងការទិញយក ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ Ronaldo មកវិញ ពីក្រុម Real Madrid ដែរ ក្នុងតម្លៃប្រមាណជា ១៤០ លានផោន ឯណោះ។ ដូចនេះបើកីឡាករទាំងពីរ ចូលរួមជាមួយនឹងក្លឹបអង់គ្លេសមែននោះ ក្របខ័ណ្ឌ Premier League នឹងកាន់តែល្អមើល និងស៊ីសាច់ហុចឈាម ជាមិនខាន។


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មេត្រូ 1 | 2

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]