ភាគច្រើន អ្នកតែងតែ បោះចោលសំបកក្រូច ហើយទទួលទាន តែសាច់ខាងក្នុងរបស់វា ចុះតើអ្នក ដឹងទេថា សំបកក្រូចក៏អាច ជួយដោះស្រាយ លើបញ្ហាមួយចំនួន ក្នុងរាងកាយ របស់អ្នកបានផងដែរ។ ខាងក្រោមជា អត្ថប្រយោជន៍  នៃសំបកក្រូច ៖

១) សុខភាពបេះដូង៖ សារធាតុ Hesperidin ត្រូវបានរកឃើញ ក្នុងផ្លែក្រូច ជាពិសេសគឺមានច្រើន លើសំបកក្រូច។ ចំពោះសារធាតុនេះ អាចជួយ ការពារ សម្ពាធបេះដូង ឲ្យដើរបានល្អ និងបន្ថយជាតិ កូលេស្តេរ៉ល ឡើងខ្ពស់ផងដែរ។ វីធីប្រើ៖ គឺអ្នកគ្រាន់តែ បន្ថែមសំបកក្រូចបន្តិច ចូលក្នុង អាហារ របស់អ្នក ដើម្បីអាចទទួលបាន នូវសារធាតុ Hesperidin ។

២) ប្រព័ន្ធរំលាយអាហារ៖ ជាតិសរសៃ ពិតជាសំខាន់ ដែលអាចជួយដល់ ប្រព័ន្ធរំលាយអាហារ ឲ្យមាន សុខភាពល្អបាន ហើយចំពោះ សំបកក្រូច វិញ ក៏សម្បូរជាតិសរសៃខ្ពស់ដែរ។ ជាពិសេស ប្រសិន អ្នកតែងតែ ជួបបញ្ហា ទល់លាមក សំបកក្រូចអាច ជួយអ្នកបាន ពីព្រោះវា អាចកម្ចាត់ ពពួក បាក់តេរី នៅក្នុងពោះវៀនរបស់អ្នក បានយ៉ាងល្អ។

៣) ព្យាបាលអាការៈធេងធោង៖ ចំពោះអាការៈធីងធោង អ្នកអាចព្យាបាលបាន ដោយគ្រាន់តែ ដាក់សំបកក្រូច ចូលក្នុងទឹក កំពុងពុះ ទុករយៈ ពេល២០នាទី បន្ថែមជាមួយអំបិលបន្តិច។ បន្ទាប់មក អ្នកឲ្យទុកត្រជាក់បន្តិច ចុងក្រោយអ្នកយកមកពិសារ ជាការស្រេច ។ វិធីនេះ អាចឲ្យ អ្នកធូរស្រាល នូវអាការៈធេងធោងបាន ។

៤)ព្យាបាលជម្ងឺទងសួត៖ ប្រសិនបើអ្នក មានជម្ងឺរលាកទងសួត  អ្នកអាចយក សំបកក្រូចមួយចំនួន ទៅដាក់ក្នុងកែវ រួចចាក់ទឹកក្តៅចូល ហើយ អ្នកត្រូវពិសាវា ពេញមួយថ្ងៃ។

៥)ស្រកទម្ងន់៖ ដូចអ្នក បានដឹងស្រាប់ហើយថា សំបកក្រូច មានជាតិសរសៃខ្ពស់ ដូច្នេះប្រសិនបើអ្នក ចង់ស្រកទម្ងន់ សំបកក្រូច ជាជម្រើស ល្អសម្រាប់អ្នក។ វីធីអនុវត្ត៖ ព្យាយាមពិសា ទឹកសំបកក្រូច (ដាក់សំបកក្រូច ចូលក្នុងទឹក) ជាប្រចាំ  ប្រសិនបើអ្នក មិនចង់ដាក់ ចំនិតសំបកក្រូច ក្នុងអាហារ។

៦) ប្រឆាំងនឹង បញ្ហារលាកលើរាងកាយ៖ សំបកក្រូច អាចជួយអ្នក ឲ្យកាត់បន្ថយ បញ្ហារលាក លើរាងកាយ របស់អ្នកបាន។ មិនតែប៉ុណ្ណោះ សំបកក្រូច វាក៏អាច ជួយលើបញ្ហា មួយចំនួន បានទៀត ដូចជា បញ្ហាមហារីក និងជម្ងឺសន្លាក់ជាដើម។

៧) កច្ចាត់ក្លិនមាត់៖ ប្រសិនបើអ្នក មានក្លិនមាត់ កុំភ្លេចជាមួយ ការដុសសម្អាតធ្មេញ និងទំពារស្ករកៅស៊ូ។ ប៉ុន្តែជំនួស នូវការទំពារស្ករ កៅស៊ូនោះ អ្នកក៏អាច ប្តូរមកទំពារ សំបកក្រូចវិញបាន ដើម្បីទទួលបាន នូវក្លិនមាត់ ក្រអូបស្រស់ថ្លា។

ទាំងនេះ ជាអត្ថប្រយោជន៍ នៃសំបកក្រូច ដែលអ្នក មិនដែលចាប់អារម្មណ៍៕

ប្រភព Healthdiarie
ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]