ចិន៖ អ្នកគាំទ្រជាច្រើននាក់ របស់តារាសម្តែងស្រីវ័យក្មេង គឺនាង Zhang Yuqi មានការទិតៀនយ៉ាងខ្លាំង ទៅលើប្តីរបស់នាង ឈ្មោះ Wang Quanan ដែលរូបគាត់ លួចទាក់ទងស្រីថ្មី នៅពេលប្រពន្ធរបស់ខ្លួន មានសម្រស់ស្អាតល្អឥតខ្ចោះបែបនេះហើយ។

យោងតាម សេចក្តីរាយការណ៍ ពីអនឡាញ លោក Wang Quanan អាយុ៤៨ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពី ថ្ងៃទី១០ ខែកញ្ញា ពីបទប្រព្រឹត្ត អំពើ ពេស្យាចារ ជាមួយស្រ្តីម្នាក់វ័យ៣១ឆ្នាំ នៅខេត្ត Heilongjiang  នៅក្នុងផ្ទះមួយកន្លែង នៅប៉េកាំង។

ចំពោះរឿងនេះបានធ្វើឲ្យ អ្នកគាំទ្រ មានការតក់ស្លុតយ៉ាងខ្លាំង ដែលពួកគេ តែងតែឃើញ លោក Wang Quanan មានការផ្អែមល្ហែម និង បង្ហាញក្តីស្រលាញ់ ក្នុងនាមខ្លួនជាប្តី ទៅកាន់នាង Yuqi។ ជាមួយគ្នា នោះដែរ ពួកគេ ក៏បានទិតៀនដល់ លោក Wang Quanan តាមរយៈ អនឡាញ ថា "គាត់ជាមនុស្ស អាក្រក់ម្នាក់ ខណៈមានប្រពន្ធរបស់ខ្លួនស្អាត ប្រៀបដូចជា ទេពអប្សរទៅហើយ"។  

តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះរឿងនេះ?










ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]