រាជធានីភ្នំពេញ ៖ ស្ពានអាកាសតិចណូ ដែលនឹងត្រូវសម្ពោធ បើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី០៩ កញ្ញា ស្អែក ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នោះ រត់តាមបណ្តោយ មហាវិថីសហព័ន្ឋរុស្ស៊ី ឆ្លងកាត់ខាងលើ ប្រសព្វមហាវិថី គីម អ៊ីលស៊ុង និង មហាវិថី ម៉ៅ សេទុង មានបណ្តោយ ៣៨២ម៉ែត្រ , ទទឹង ១៥,៨ម៉ែត្រ ផ្លូវរត់ក្រោមដី មានប្រវែង ៣៥៦ម៉ែត្រ និង ទទឹងពី៦ទៅ៨ម៉ែត្រ ។

ស្ពានអាកាសទី៤ នេះដែរ សាងសង់ដោយ ក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា ( OCIC ) ត្រួតពិនិត្យបច្ចេកទេស ដោយមន្ទីរ សាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ រយៈពេល សាងសង់១៦ខែ ដោយតាមគម្រោង នឹងបញ្ចប់ការសាងសង់ នៅថ្ងៃទី០៩ មករា ២០១៦ និង ចំណាយថវិកា សាងសង់ ១៤,៥០២,៤៧៦ដុល្លារ បានមកពីគម្រោង វិនិយោគនានា របស់ក្រុមហ៊ុន OCIC  ៕




គំរូស្ពានអាកាសតិចណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]