បុរសម្នាក់ត្រូវបានគេ ស្គាល់ពាសពេញអិនធើណិត បន្ទាប់ពីគាត់បានឡើង លើកំពូលភ្នំបានសម្រេច ដោយប្រើប្រាស់ដៃ ទាំងគូរបស់គាត់ ដោយគ្មានអ្នកណាម្នាក់បានជួយ គាត់ឡើយ។

ដោយយោងតាមគេហៈទំព័រ dailymail ចុះផ្សាយកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១២ បានអោយដឹងថា បុរសម្នាក់ដែលគេ មិនបានបញ្ជាក់ឈ្មោះដោយ គ្រាន់តែប្រាប់ថាគាត់មានអាយុ ៣១ ឆ្នាំ មកពី Toronto ប្រទេស កាណាដា បានឡើងទៅដល់កំពូលភ្នំ Kilimanjaro ហើយភ្នំនោះមានកំពស់ដល់ទៅ ១៩ ៣៤១ ហ្វីត (ប្រហែល ៦ គីឡូម៉ែត្រ) ឯណោះ។ គួរបញ្ជាក់ផងដែរថា គាត់បានបាត់បង់ជើងទាំងពីររបស់គាត់ តាំងពីគាត់មានអាយុ ៥ ឆ្នាំមកម្ល៉េះ តែទោះជាយ៉ាងណាក៏ដោយ ក៏មិនទាន់មានប្រភពព័ត៌មានណាមួយ បានបញ្ជាក់ថាគាត់អាចជាប់ ក្នុងសៀវភៅ Guinness book នោះទេ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញម​តិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]