ផ្សិតដ៏ចំលែកមួយត្រូវបាន ប្រជាជនជីករកឃើញ ដែលបានធ្វើអោយ មនុស្សម្នាជាច្រើនផ្អើលភ្លូកទឹកភ្លូកដី មកមើល ហើយចុះជាព័ត៌មាននិង ផ្អើលទៅដល់អ្នកលេងអិនធើណិតទាំង ក្នុងនិង ក្រៅប្រទេសទៀតផង។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅប្រទេសចិន មានអ្នកភូមិមួយក្រុមបាន ជីករណ្តៅជំរៅ ១០០ ម៉ែត្រ ដើម្បីធ្វើអណ្តូង ក៏ប្រទះឃើញផ្សិតដ៏ចំលែក។ ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា ផ្សិតនោះមានក្បាល ២ ហើយមានភាពរលោង និង ទន់ដូចជាសាច់ជ្រូកស្រស់អញ្ចឹង ហើយក៏មានអ្នកខ្លះបង់ប្រាក់ដើម្បី ចូលមកមើលផ្សិតនេះផងដែរ គួរអោយចាប់អារម្មណ៍មែនទែន។

តើប្រិយមិត្តយល់យ៉ាងណាដែរ​?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]