ភ្នំពេញ ៖ កម្លាំងនគរ បាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញបាន ឃាត់ខ្លួនស្ដ្រីម្នាក់ ដែលគេ ដឹងថា ជាម្ដាយ បង្កើតរបស់កីឡាករប្រដាល់សេរីល្បីឈ្មោះ ទាំងពីរនាក់បងប្អូន គឺកីឡាករ អេភូ ថង និង កីឡាករអូត ភូថង ពីបទជួញដូរមនុស្សឆ្លង ដែនខុសច្បាប់ ។
ការឃាត់ខ្លួនជនសង្ស័យរូបនេះ បានធ្វើ ឡើង ដោយអនុវត្ដតាមដីកាបង្គាប់ឱ្យចាប់ ខ្លួនរបស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជ ធានីភ្នំពេញ លោកឌុច គឹមសន ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១០កន្លងទៅ ។

ទាក់ទិនការឃាត់ខ្លួន ជនសង្ស័យរូបនេះ លោកកែវ ធា ប្រធានការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជនបាន មានប្រសាសន៍ថា កម្លាំងសមត្ថកិច្ច របស់ លោក បានឃាត់ខ្លួនជនសង្ស័យឈ្មោះអុត អន អាយុ៥៨ឆ្នាំ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ ដោយធ្វើ ឡើងតាមដីកាបង្គាប់ឱ្យចាប់ ខ្លួនរបស់ចៅ ក្រមសាលាដំបូងរាជធានីភ្នំពេញ លោកឌុច គឹមសន ដោយចោទប្រកាន់ស្ដ្រីរូបនេះបាន ធ្វើសកម្មភាពលក់និងជួញដូរមនុស្ស សម្រាប់ ឆ្លងដែនខុសច្បាប់ ដែលប្រព្រឹត្ដទៅកាលពី ខែវិច្ឆិកា ឆ្នាំ២០០៧ ក្នុងរាជធានីភ្នំពេញ ។

ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍បែន រត្ន័ ដែលបានដឹកនាំ កម្លាំង តាមស្រាវជ្រាវនិងស្វែងរកចាប់ខ្លួនស្ដ្រីរូបនេះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា បន្ទាប់ពីការបង្ហាញខ្លួនរយៈ ពេល៣-៤ថ្ងៃកន្លងមកនេះរបស់ជនសង្ស័យ កម្លាំងសមត្ថកិច្ចរបស់លោក បានធ្វើការឃាត់ខ្លួន តែម្ដងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១២ ស្ថិតនៅចម្ងាយ២០ម៉ែត្រពីផ្ទះជួល របស់កីឡាករ អេ ភូថង ដែលជាកូនបង្កើត ស្ថិតក្នុងភូមិបុរីសន្ដិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោកឧត្ដមសេនីយ៍ បែន រត្ន័ បានបញ្ជាក់ ថា បន្ទាប់ពីមានដីកាបញ្ជាឱ្យចាប់ខ្លួនស្ដ្រីរូប នេះ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជ ធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១០កន្លងមក លោកបានដឹកនាំកម្លាំង ធ្វើការស្រាវជ្រាវជាបន្ដបន្ទាប់ ហើយឈាន ទៅដល់ការឃាត់ខ្លួនជននេះតែម្ដង ។

ស្នងការរងនគរបាលរូបនេះ បានបញ្ជាក់ ថា ជុងមិនភ្លេចកុកនោះទេ គឺមានតែកុកទេ ដែលភ្លេចជុង ។

បើយោងតាមមន្ដ្រីនគរបាលជាន់ខ្ពស់រូប នេះ បានឱ្យដឹងទៀតថា បច្ចុប្បន្នជនសង្ស័យ បាននឹងកំពុងឃុំខ្លួនជាបណ្ដោះអាសន្ននៅ កន្លែងសមត្ថកិច្ច ដើម្បីធ្វើការសាកសួរនិង រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោម បទបញ្ជារបស់នាយករតដ្ឋមន្ដ្រីបាន ដាក់ចេញនូវវិធានការជាបន្ដបន្ទាប់ ឱ្យបង្ក្រាប និងទប់ស្កាត់អំពើលក់និង ជួញដូរមនុស្សខុសច្បាប់ទៅកាន់បរទេស ហើយជាលទ្ធផល សមត្ថកិច្ចពាក់ព័ន្ធនានាបានធ្វើការបង្ក្រាប និងចាប់ខ្លួនមេខ្យល់ជាហូរហែ ។

ដោយសារតែមានសកម្មភាពលក់និងជួញ ដូរមនុស្សដោយខុសច្បាប់ ទៅកាន់បរទេស យ៉ាងដូច្នេះ បានធ្វើឱ្យពលរដ្ឋកម្ពុជាខ្លះបាន ក្លាយជាទាសកសុទ្ធសាធ សម្រាប់ថៅកែ បរទេសមួយចំនួន ដែលធ្វើបាបនិងវាយដំ ច្រំធាក់មកលើពួកគេ ជាងសត្វធាតុទៅទៀត ហើយពលករខ្លះ បានស្លាប់និងក្លាយជាមនុស្ស ឆ្កួតនៅ ពេលត្រឡប់មកប្រទេសកម្ពុជាវិញ។ ដូច្នេះការឃាត់ខ្លួនជនសង្ស័យដែលជាម្ដាយ របស់កីឡាករប្រដាប់ដ៏មានឈ្មោះល្បីល្បាញ នៅប្រទេសកម្ពុជាទាំងពីររូបនេះ នឹងត្រូវ តុលាការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បី ជាការព្រមានដល់មេខ្យល់ដទៃទៀត ឱ្យ ឈប់ប្រព្រឹត្ដនូវទង្វើខុសច្បាប់មួយនេះ នឹង ដើម្បីឆ្លើយតបបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ៕

Photo by DAP-NEWS

ដោយ ៖ ស៊ន សុភក្ដ្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេ ភូថង