ពិភពលោក៖ បើយោងតាមប្រភពព័ត៌មាន ស៊ីអិនអីន បានផ្សាយអត្ថបទមួយ អំពី ការស្ទង់មតិពីអ្នកអាន ទស្សនាវដ្តី Conde Nast Traveler ចំពោះទីក្រុង ដែលមានភាពរួសរាយរាក់ ទាក់ជាងគេ និង មិនរួសរាយ រាក់ទាក់ជាងគេ លើពិភពលោក  ហើយអ្វីដែល ពិតជាអស្ចារ្យ និង មោទនភាព សំរាប់ប្រជាជនកម្ពុជា ដែលនោះ  គឺទីក្រុងសៀមរាប ក៏បានជាប់នៅលេខរៀងទី ៧ ជាទីក្រុងមានភាពរួសរាយ រាក់ទាក់ ជាងគេ លើពិភពលោក ផងដែរ ។

ទីក្រុងសៀមរាប កម្ពុជា បានជាប់ លេខរៀងទី ៤ ជាទីក្រុងល្អ បំផុតលើ ពិភពលោក ប្រចាំឆ្នាំ ២០១៤

ចំពោះ ការស្ទង់មតិរបស់ ទស្សនាវដ្តី Conde Nast Traveler  នេះ គឺធ្វើឡើង ដោយឲ្យអ្នកអានបញ្ចេញ មតិ និងជ្រើសរើសយក ទីក្រុងណា មួយ ពួកគេគិតថា ជាទីក្រុង ដែល មានប្រជាជន រួសរាយរាក់ទាក់ ជាងគេលើ ពិភពលោក និងមិនរួសរាយរាក់ទាក់ ជាងគេ ប្រចាំឆ្នាំ ២០១៤ នេះ ។ ការស្ទង់មតិនេះ ក៏បាន ធ្វើឡើងទៅលើ  គោលដៅទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ល្អបំផុត ផងដែរ ។

គួរបញ្ជាក់ ដែរថា យោងតាមវេបសាយ ទស្សនាវដ្តី cntraveler នេះ បានផ្តល់ពិន្ទុឲ្យ ទីក្រុង សៀមរាប ចំនួន ៨៣.៦ ពិន្ទុ ហើយវេប សាយ នេះ ក៏បានលើកយក សំដីរបស់អ្នកអាន ដែលបានធ្លាប់ មកទស្សនា ប្រទេសកម្ពុជា និង ទីក្រុងសៀមរាប ផងដែរ ។ ក្នុងនោះ អ្នកអានម្នាក់ បាន និយាយ ថា ទីក្រុងសៀមរាប គឺជាទីក្រុងពោរ ពេញទៅដោយ កន្លែង គួរឲ្យចាប់អារម្មណ៍ទៅ ទស្សនា និង មានភាព អស្ចារ្យមិន គួរឲ្យជឿ ព្រមជាមួយ ម្ហូបអាហារ ដ៏ធ្ងាញ់ ពិសាច្រើនទៀតផង  ចំនែកឯ អ្នកអាន ម្នាក់ទៀត និយាយថា ប្រជាជនកម្ពុជា គឺល្អបំផុត ហើយអ្វី ដែលធ្វើឲ្យ គាត់ចងចាំពី ប្រជាជនកម្ពុជាគឺ ភាព សុភាពរាបសាចិត្តល្អ និង ស្នាមញញឹម របស់ប្រជាជនកម្ពុជា តែម្តង  ។ 

គួររំលឹកផង ដែរថា កាលពីពេលថ្មីៗនេះ ការស្ទង់មតិ របស់អ្នក អាន ទស្សនាវដ្តី travel+leisure ប្រចាំឆ្នាំ ២០១៤ ក៏ចាត់ទុក ទីក្រុង សៀមរាប ជាទីក្រុងល្អ បំផុត លេខរៀងទី ៤ លើ ពិភពលោក និង ជាទីក្រុងល្អបំផុត លេខរៀងទី២ នៅក្នុងទ្វីបអាស៊ី ផងដែរ ៕ 

តារាង នៃឈ្មោះទីក្រុង រួសរាយរាក់ទាក់ ជាងគេលើពិភពលោក 



- ទីក្រុង មិនរួសរាយរាក់ទាក់ ជាងគេលើពិភពលោក
 



ប្រភព ៖ CNN|cntraveler 

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]