បច្ចុប្បន្ននេះ ប្រទេសជាច្រើន នៅលើពិភពលោក បានកំពុងខិតខំ សាងសង់ព្រលានយន្តហោះអន្តរជាតិ របស់ខ្លួន ឲ្យកាន់តែ ធំឡើងៗ ក្នុង គោលបំណង ដើម្បីបង្អួតភ្ញៀវទេសចរផង និងដើម្បីឲ្យសាកសម នឹងមុខមាត់ ប្រទេស របស់គេផង។

ព្រលានយន្តហោះខ្លះ មិនត្រឹមតែ ជាទីតាំងចុះចត របស់យន្តហោះតូចធំ ប៉ុណ្ណោះទេ តែវាក៏ជាហាងទំនិញ ភោជនីយដ្ឋាន និងសួនច្បារសំរាប់ សាធារណៈជនផងដែរ។

ថ្ងៃនេះខ្មែរឡូត នឹងបង្ហាញពីព្រលានយន្តហោះ ធំៗទាំង១១ នៅលើពិភពលោក ដែលបើសិនជាមាន ឱកាស លោកអ្នកគួរទៅទស្សនា ដើម្បី ទទួលបាន នូវបទពិសោធន៍ថ្មី!

ព្រលានយន្តហោះ Changi, ប្រទេសសិង្ហបុរី


ជាការពិតណាស់ ជាមួយនឹងវិសាលភាព ផ្ទៃដីចុះចតដ៏ធំ រួមជាមួយនឹង ទំនើបកម្មនានា ព្រលានយន្តហោះ Changi ត្រូវបានគេចាត់ ទុកជា ព្រលានយន្តហោះដ៏ ធំមួយ នៅក្នុងពិភពលោក។

ព្រលានយន្តហោះអន្តរជាតិ Dubai, ប្រទេសអារ៉ាប់រួម


លំអទៅដោយដើមតោ្នត និងកន្លែងរង់ចាំរបស់អ្នកដំណើរ គ្របទៅដោយកញ្ចក់ ព្រលានយន្តហោះ Dubai របស់ប្រទេសអារ៉ាប់រួម ក៏ជា ព្រលាន យន្តហោះដ៏ធំ ជាងគេមួយដែរ នៅលើពិភពលោក។

ព្រលានយន្តហោះអន្តរជាតិ Los Angeles, អាមេរិក



ព្រលានយន្តហោះនេះគឺ ស្ថិតនៅចំកណ្តាល នៃអាគារ Time Tower និង ជាព្រលានយន្តហោះ ដ៏មមាញឹកមួយ នៅក្នុងសហរដ្ឋអាមេរិក។

ព្រលានយន្តហោះអន្តរជាតិ London Heathrow, អង់គ្លេស



ក្រោយធ្វើការជួសជុលនិង កែលម្អឲ្យស្របទៅនឹង សម័យទំនើប នៃបច្ចេកវិទ្យាបច្ចុប្បន្ន ព្រលានយន្តហោះ Heathrow កំពុងតែ សាកល្បង លើ ដំណើរការប្រព័ន្ធ iQueue ដែលជាប្រភេទ Bluetooth ដែលអាចយល់បាន ពីចរិតលក្ខណៈរបស់អ្នកដំណើរ។

ព្រលានយន្តហោះអន្តរជាតិ Incheon, កូរ៉េខាងត្បូង



មិនត្រឹមតែជាព្រលាន យន្តហោះដ៏ធំមួយ ក្នុងពិភពលោកនោះទេ ក៏ប៉ុន្តែព្រលានយន្តហោះ Incheon ក៏មានទីកន្លែង វាយកូនហ្គោល, ស្ប៉ា, បន្ទប់សំរាកជាលក្ខណៈឯកជន, កាស៊ីណូ និងសារមន្ទីរវប្បធម៌ កូរ៉េផងដែរ។

ព្រលានយន្តហោះអន្តរជាតិ Kuwait, គុយវែត

តាមគំរោង ព្រលានយន្តហោះនេះ នឹងបើកដំណើរការ ក្នុងឆ្នាំ ២០១៦ខាងមុខ។ ក្រៅពីទំនើបកម្ម គេឃើញមានការ បង្កើតនូវទឹកធ្លាក់សិប្បនិមិត្ត ក៏ដូចជាសួនច្បារ នៅផ្នែកខាងក្រៅ នៃព្រលានផងដែរ ដែលវាមានលក្ខណៈ មួយប្លែកសំរាប់ភ្ញៀវទេសចរ។

ព្រលានយន្តហោះអន្តរជាតិ Amesterdam, ហូឡង់



ក្នុងនាមជាព្រលានយន្តហោះ ធំជាងគេនៅហូឡង់ ព្រលានយន្តហោះ Amesterdam ក៏ជាព្រលាន យន្តហោះដ៏ធំ និងល្បីជាងគេមួយផង ដែរនៅទ្វីបអ៊ឺរ៉ុប។

ព្រលានយន្តហោះអន្តរជាតិ New Delhi Indira Gandhi, ឥណ្ឌា



បើទោះជាឥណ្ឌាជា ប្រទេសមួយដែលសំបូរ ប្រជាជនក្រីក្រច្រើន បើធៀបទៅនឹង ប្រទេសដទៃនៅលើ ពិភពលោកយ៉ាងណាក្តី ក៏ប៉ុន្តែ យើងមិនអាចនិយាយថា រដ្ឋាភិបាលរបស់ឥណ្ឌាក្រ បានទេ។ យើងអាច មើលពីព្រលានយន្តហោះ New Delhi Indira Gandhi នេះជា ឧទាហរណ៍ស្រាប់។

ព្រលានយន្តហោះអន្តរជាតិ San Francisco, អាមេរិក



ក្រៅពីជា ព្រលានយន្តហោះដ៏ធំ, San Francisco ក៏មានកន្លែងហាត់ Yoga សំរាប់ឲ្យភ្ញៀវទេសចរ ទទួលបាននូវការសំរាក ពីភាព នឿយហត់ និងកាត់បន្ថយ អារម្មណ៍តានតឹងផងដែរ។

១០ព្រលានយន្តហោះអន្តរជាតិ San Diego, អាមេរិក



ជាមួយនឹងស្ថាបត្យកម្មសំណង់ និងការតុបតែងដ៏ល្អបំផុត ធ្វើឲ្យព្រលានយន្តហោះអន្តរជាតិ San Diego ត្រូវបានអ្នកទេសចរ វាយតម្លៃថា ជាព្រលានយន្តហោះមួយ ដែលទាក់ទាញបំផុត។

១១ព្រលានយន្តហោះអន្តរជាតិ Frankfurt, អាល្លឺម៉ង់

ព្រលានយន្តហោះដ៏ធំ និងសំខាន់ជាងគេ នៅទ្វីបអ៊ឺរ៉ុបមួយនេះ ត្រូវបានគេចាត់ទុកថា ជាព្រលាន យន្តហោះដែលមមាញឹក បំផុតនៅ ក្នុងតំបន់៕

តើអ្នកគិតថាព្រលានយន្តហោះមួួយណាគួរឲ្យទាក់ទាញជាងគេក្នុងចំណោមព្រលានយន្តហោះទាំង ១១ខាងលើនេះ?

ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]