ខេត្ត​កំពង់​ចាម​ ៖ យុវសិស្ស២​នាក់​រៀន​ថ្នាក់​ទី​១០ «C» នៃវិទ្យាល័យរណឫទ្ធិ-គន្ធបុប្ជា បាន​រងរបួស​ធ្ងន់ ខណៈ​កំពុង​​ជិះ​ម៉ូតូ​ស្គូ​ពី​ដើរ​លេង​​​ដោយ​រងការបាញ់ប្រហារ​១​គ្រាប់ពី​ សំណាក់​ជនមិន​ស្គាល់អត្ត​សញ្ញាណចំនួន២​នាក់​ ដែល​ជិះ​ម៉ូតូ​ស្មាស់រីវូ១គ្រឿង។ ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​​កា​លពី​វេលាម៉ោង​៦និង៤៥នាទី​ល្ងាច​ថ្ងៃទី​១៥ មិថុនា ២០១២ ស្ថិត​នៅលើកំណាត់ផ្លូវ​ជាតិលេខ​៧ ក្នុង​ភូមិ​អំពិល​ធំ ឃុំខ្វិតធំ ស្រុក​ព្រៃ​ឈរ។

ជនរង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​​ទៅ​​សង្គ្រោះ​ ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ទាំងយប់ ក្នុង​នោះម្នាក់មានសភាព​ធ្ងន់​ធ្ងរ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​ នៅរាជ​ធានី​ភ្នំពេញផងដែរ។​ ចំណែក​ខ្មាន់កាំភ្លើង ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់​ស្រមោល។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]