ផ្លែជំពូ គឺជាផ្លែឈើ ដែលមានរសជាតិ ផ្អែមឆ្ងាញ់ បូករួមនឹងពណ៌ ដែលមើលទៅគួរ ឲ្យចង់ ទទួលទាន។ យ៉ាងណាមិញ ផ្លែជំពូ មិនត្រឹមតែផ្តល់ នូវរសជាតិឆ្ងាញ់ពិសា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ផ្តល់អត្ថប្រយោជន៍ សុខភាពច្រើនយ៉ាង ទៀតផង។ខាងក្រោម គឺជាអត្ថប្រយោជន៍ សំខាន់ៗ ទាំង ៦ យ៉ាង របស់ផ្លែជំពូ ៖

១. ការពារជំងឺទឹកនោមផ្អែម ៖ តាមការស្រាវជ្រាវ បានឲ្យដឹងថា សារធាតុម្យ៉ាងដែល មាននៅក្នុងផ្លែជំពូ បានដើរតួ យ៉ាងសំខាន់ ក្នុងការជួយថែរក្សា លំនឹងជាតិស្ករ ក្នុងរាងកាយរបស់អ្នក បានយ៉ាង មានប្រសិទ្ធភាព។ ជាពិសេសទៀតនោះ ការធ្វើឲ្យមានលំនឹង ជាតិស្ករ បានទប់ស្កាត់នៃ អត្រាកើតជំងឺ ទឹកនោមផ្អែម បានផងដែរ។

២.ជួយសម្រូលដល់ការរំលាយអាហារ ៖ ដោយសារតែ ផ្លែជំពូ មានជាតិសរសៃខ្ពស់ ដូច្នេះវាអាចធ្វើឲ្យ ប្រព័ន្ធរំលាយអាហារ របស់អ្នកមានដំនើរការល្អ មិនតែប៉ុណ្ណោះទេ វាថែមទាំង កាត់បន្ថយអាការៈ ទល់លាមក បានទៀតផង។ ម្យ៉ាងវិញទៀត គ្រាប់របស់ផ្លែជំពូ ត្រូវបានគេចំរាញ់ ធ្វើជាថ្នាំបុរាណ ដើម្បីធ្វើព្យាបាល ជំងឺរាគ បានយ៉ាងមានប្រសិទ្ធភាព ផងដែរ។

៣. ការពារជំងឺមហារីក ៖ សារធាតុសកម្មម្យ៉ាង និង វីតាមីន C និង A ដែលមាននៅក្នុង ផ្លែជំពូ ត្រូវបានគេរកឃើញថា ជាថ្នាំដ៏សក្តិសិទ្ធ ក្នុងការកាពារ មិនឲ្យកើតជំងឺ មហារីក។ អ្វីដែលពិសេសទៀតនោះ វាអាចការពារ ជំងឺមហារីកសុដន់ បានយ៉ាងមានប្រសិទ្ធភាព ប្រសិនបើលោកអ្នក ពិសាវាជាប្រចាំ។

៤. ការពារប្រព័ន្ធភាពស៊ាំ ៖ សមាសធាតុ ម្យ៉ាងដែល មាននៅក្នុងផ្លែជំពូ មានឥទ្ធិពល ក្នុងការប្រឆាំង ទៅនឹងមេរោគផ្សេងៗ។ តាមការ ស្រាវជ្រាវ បានបង្ហាញទៀតថា វាអាចការពារស្បែក របស់អ្នក មិនឲ្យមានការ ឆ្លងមេរោគ និង អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំ មានភាពខ្លាំងជាងមុន ក្នុងការពារ ទៅនឹងការឆ្លងរោគផ្សេងៗ ទៅក្នុងរាងកាយ បានយ៉ាងមានប្រសិទ្ធភាព។

៥. កាត់បន្ថយជាតិកូឡេស្តូរ៉ល ៖ ជាតិសរសៃ និង សារធាតុចញ្ចឹម ដែលមាននៅក្នុងផ្លែជំពូ បានជួយ ក្នុងការកាត់បន្ថយ កម្រិតកូឡេស្តូរ៉ល ក្នុងរាងកាយ អ្នកបានយ៉ាង មានប្រសិទ្ធភាព។ ការកាត់បន្ថយ កម្រិតកូឡេស្តូរ៉ល ធ្វើឲ្យលោកអ្នក ប្រឈមមុខនឹង អត្រាកើតជំងឺ ដាច់សរសៃឈាម ខួរក្បាល និង បេះដូង ទាបបំផុត។

៦.កំចាត់ជាតិពុល ៖ អស់រយៈពេល ជាច្រើនរយឆ្នាំណាស់ មកហើយ ផ្លែជំពូ ត្រូវបានគេយកមកចំរាញ់ ធ្វើជាថ្នាំបញ្ចុះទឹកនោម  ដើម្បីកំចាត់ ជាតិពុល នៅក្នុងរាងកាយ។ ម្យ៉ាងវិញទៀត វាក៏បានលាងសម្អាត តំរងនោម និង ថ្លើមបានផងដែរ ដែលជួយដល់សុខភាព ទូទៅរបស់អ្នក ឲ្យមានដំនើរការល្អ ផងដែរ។

ទាំងនេះ គឺជាអត្ថប្រយោជន៍ សុខភាពសំខាន់ៗ ទាំង ៦ យ៉ាងរបស់ផ្លែជំពូ ។ តើលោកអ្នកបានពិសា ផ្លែជំពូ ឲ្យបានញឹកញាប់ ហើយឫនៅ?

ប្រភព ៖ organicfacts

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]