ក្រុង​ប៉ោយប៉ែត ៖ ​បុរសជា​​ជាង​ជួស​ជុល​រថយន្ត​ម្នាក់​ចាញ់​ល្បិច​កល​ស្រី​ស្នេហ៍​លួង​លោម​លួច ​យក​​ម៉ូតូ​ទៅ​បាត់​ស្រមោល​កាលពី​វេលា​ម៉ោង​ជាង​១២​រំលង​អធ្រាត្រ​​ឈាន​ចូល​ ថ្ងៃទី​៨ មិថុនា ២០១២ ។

តាម​ការ​បំភ្លឺ​ពី​បុរស​ម្ចាស់​ម៉ូតូ​​ឈ្មោះ​តៃ ហេង អាយុ​៣១​ឆ្នាំ ជា​ជាង​ជួស​ជុល​​រថយន្ត​នៅ​ក្រុង​ប៉ោយប៉ែត បាន​អះ​អាង​ថា កាលពី​វេលា​ម៉ោងខាងលើ រូប​គេ​បាន​ជួប​អតីត​សង្សារ​ចាស់​ម្នាក់​​មាន​ឈ្មោះ​ហៃ សីហា (ហៅ​ពៅ) អាយុ​១៨​ឆ្នាំ រស់​នៅ​ភូមិ​បាលិលេយ្យ សង្កាត់​ប៉ោយ​ប៉ែត ។ បន្ទាប់​មក​បាន​ជិះ​ម៉ូតូ​ដឹក​គ្នា​ដើរ​លេង​ជុំ​វិញ​ផ្សារ​អគ្គ​ថ្មី និង​បន្ត​រហូត​មក​ដល់​ចំណុច​ផ្លូវ​ដើម​ពុទ្រា ស្រាប់តែ​ស្រី​ស្នេហ៍​អតីត​សង្សារ​ចាស់​​នោះ​បាន​ប្រាប់ថា ចង់​ផឹក​​ទឹក​ដោះ​​គោ​ក្រហម​។ លុះ​ឮ​ដូច្នេះ​បុរស​ជាង​ជួស​ជុល​រថយន្ត​ក៏​បាន​ឈប់​ម៉ូតូ​ចូល​ទៅ​​ទិញ​ ដោយ​ពុំ​បាន​ដក​យក​កូន​សោ​ម៉ូតូ​ចេញ​នោះ​ទេ ស្រាប់​តែ​ក្រឡេក​​មើល​មក​ក្រោយ​ឃើញ​អតីត​សង្សារ​ចាស់​របស់​ខ្លួន​បាន​លួច​ ជិះ​​ម៉ូតូ​ទៅ​បាត់​ស្រមោល​តែ​​ម្តង​ទៅ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]