អេស្ប៉ាញ៖ ព័ត៌មានដ៏ គួរអោយភ្ញាក់ផ្អើល មួយសម្រាប់ មនុស្សជុំវិញ ពិភពលោក ជាពិសេសគឺ អ្នកគាំទ្ររបស់ កីឡាករដ៏ឆ្នើម Lionel Messi ដែលរូបគេ រួមទាំងឪពុកត្រូវ បានក្រុមអាជ្ញាធរ ពន្ធដាររបស់ ប្រទេសអេស្ប៉ាញ កំពុងបើកការ ស៊ើបអង្កេតជុំវិញ ករណីបន្លំប្រាក់ រដ្ឋជាង ៥,៣ លានដុល្លារអាមេរិក។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ Messi បានចេញសេចក្តី ថ្លែងការណ៍មួយ ដែលបានបដិសេធ ចំពោះការចោទប្រកាន់ថា រូបលោកព្រមទាំង Horge Horacio ដែលជាឪពុក របស់លោក បានកិបកេងបន្លំ ប្រាក់មិនព្រម បង់ពន្ធជូនរដ្ឋ ដែលសរុបជា ទឹកប្រាក់ ជាង៥.៣លានដុល្លារ។

Messi បាននិយាយថា “ពួកយើងពិត ជាមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះព័ត៌មាន មួយនេះព្រោះថា ខ្ញុំនិងឪពុក របស់ខ្ញុំមិនដែល បានធ្វើអ្វី ខុសឬក៏បំពាន ទៅលើច្បាប់ឡើយ។”

ស្របពេលនេះដែរ ប្រធានក្លឹប អ្នកមានបុណ្យ Barcelona គឺលោក Sandro Rosell បានបញ្ជាក់ថា Messi គឺពិតជា មិនមានកំហុសឡើយ និងបាននិយាយ បន្ថែមទៀតថា “គ្រួសាររបស់ Messi គឺជាមនុស្សស្ងប់ស្ងាត់ ហើយពួកគេ មានការគាំទ្រ យ៉ាងពេញទំហឹង ពីពួកយើង ទាំងអស់គ្នា ហើយខ្ញុំក៏ មិនដែលគិត ថាពួកគេបាន ប្រព្រឹត្តកំហុសទាំងនេះឡើយ”។


គួរបញ្ជាក់ ផងដែរថា Messi រួមជាមួយ នឹងឪពុករបស់គេ អាចនឹងប្រឈម មុខជាប់ពន្ធនាគារ រយៈពេល៦ឆ្នាំ និងពិន័យជាប្រាក់ ៣២លានដុល្លារអាមេរិក បើសិនក្រុមអាជ្ញាធរ ពន្ធដារនៃ ប្រទេសអេស្ប៉ាញ រកឃើញថា ពួកគេពិតជា បានកេងបន្លំ ប្រាក់រដ្ឋមែននោះ៕

បើចឹងមែននោះ ប្រិយមិត្តយល់ យ៉ាងណាដែរ?

Messi រួមជាមួយនឹង ឪពុករបស់គេ



ប្រភព៖ Time , ដេលីម៉េល

ដោយ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]