រាជធានីភ្នំពេញ ៖ រោងចក្រកាត់ដេរ យីហោរ៉ូស៊ិញហ្គាមែន ដែលស្ថិតក្នុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ត្រូវចោរគាស់ដំបូល ចូលលួចខោអស់ ២០កាតុង ស្មើនឹង៥០០ខោ កាលពីវេលាយប់ ថ្ងៃទី១៩ កក្កដា ២០១៤ និងបង្កឱ្យមាន ការភ្ញាក់ផ្អើល ខណៈសមត្ថកិច្ច ចុះមកត្រួតពិនិត្យ នៅកន្លែងកើតហេតុ នារសៀល ថ្ងៃទី២០ កក្កដា នេះ ។

តាមរដ្ឋបាលរោងចក្រ បានឱ្យដឹងថា រោងចក្រនេះ ត្រូវចោរចូលគាស់ លួចខោ៥លើកហើយ ក្នុងរយៈពេល ២ខែមកនេះ ដោយបាត់អស់ រាប់ម៉ឺនខោ។

បើតាមការឆែក កាមេរ៉ាសុវត្ថិភាព ក្នុងរោងចក្រ កាលពីវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃទី១៩ កក្កដា ២០១៤ គេបានឃើញ ចោរគាស់ដំបូល ផ្នែកខាងក្រោយ អគាររោងចក្រ ចូលលួចខោ។ លុះព្រឹកឡើង វេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២០ កក្កដា ទើបមាន ការភ្ញាក់ផ្អើល ហើយរហូតដល់ រសៀលថ្ងៃដដែលនេះ ទើបខាងរោងចក្រ ទាក់ទងសមត្ថកិច្ច ឱ្យមកពិនិត្យ កន្លែងកើតហេតុ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ