ព័រទុយហ្គាល់៖ កាលពីថ្ងៃសុក្រ កន្លងទៅនេះ ម្តាយរបស់កីឡាករ បាល់ទាត់ពិភពលោក Cristiano Ronaldo អ្នកស្រី  Dolores Aveiro បានបង្ហាញ ជាសាធារណៈ នូវសៀវភៅជីវប្រវត្តិ ដែលមានចំណងជើងថា "Mother Courage" ដោយអ្នកស្រីផ្ទាល់ ហើយព្រមជាមួយគ្នានោះដែរ គាត់ក៏បានទម្លាយ នូវអាថ៌កំបាំង ឲ្យដឹងថា គាត់ធ្លាប់ចង់រំលូតកូនប្រុសខ្លួនឯងចោល ខណៈពេលមានផ្ទៃពោះ ថែមទៀតផង។

ក្នុងសៀវភៅនោះ អ្នកស្រី បានសរសេរថា អ្នកស្រីធ្លាប់បានព្យាយាមរំលូតកូនប្រុស (Ronaldo) របស់ខ្លួន ដែលជាកូនពៅគេ ក្នុងចំណោម កូនៗទាំង៤នាក់។ តែនៅទីបំផុត ដោយសារការសេពសុរា និង គិតចុះឡើង ម្តងទៀតរួចមក គាត់ក៏សំរេចចិត្ត បោះបង់ចោលគំនិត រំលូតកូននេះវិញ ស្របពេលដែលមាន ការបដិសេធ ពីសំណាក់គ្រូពេទ្យ តាមដានផ្ទៃពោះ របស់អ្នកស្រីផងនោះ។

ទន្ទឹមនឹងនោះដែរ អ្នកស្រីក៏បានរំលឹក នៅក្នុងសៀវភៅ "Mother Courage" របស់ខ្លួនទៀតថា ស្វាមីរបស់អ្នកស្រី បានស្លាប់កាលពីឆ្នាំ ២០០៥ ដោយសារតែ ជម្ងឺខូចថ្លើម ក៏ព្រោះតែមាន ពាក់ព័ន្ធនឹងការសេពគ្រឿងស្រវឹង។ យ៉ាងណាមិញ បើនិយាយពី កូនប្រុស Cristiano Jr របស់ Ronaldo វិញ គឺអ្នកស្រី បានរើសយកមកចិញ្ចឹម ពីគ្លីនិកមួយកន្លែង ក្នុងរដ្ឋផ្លរីដា កាលពី ៤ ឆ្នាំមុន ខណៈពេលដែលកូនប្រុស កំពុងតែប្រកួត ក្នុងយុទ្ធនាការ បាល់ទាត់ពិភពលោក នាប្រទេសអាហ្វ្រិកខាងត្បូង។

គួរបញ្ជាក់ផងដែរថា ប្រភពច្បាស់ការណ៍ ពាក់ព័ន្ធនឹងកូនប្រុសរបស់ Ronaldo ម្នាក់នេះ ស្ថិតក្នុងភាពមន្ទិលសង្ស័យនៅឡើយ ចំណែកឯ អត្តសញ្ញាណ របស់ម្តាយកូននេះទៀតសោត Ronaldo នៅមិនទាន់ទម្លាយ ជាសាធារណៈផងដែរ៕



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]