ពិភពលោក៖ ក្នុងអត្ថបទមួយរបស់ UEFA ដែលចេញសេចក្តីថ្លែង ការណ៍នៅលើគេហទំព័រ របស់ខ្លួនបានផ្សាយ ថា៖ ដោយយោងទៅ តាមសេចក្តីណែនាំរបស់ គណៈកម្មការរៀបចំការ ប្រកួតរបស់ UEFA ពួកយើង បានសម្រេចថា នឹងគា្មនការរាប់ កាតលឿងពីវគ្គជំរុះក្នុងពូល មកពាក់ព័ន្ធនឹងវគ្គ៨ ក្រុមចុងក្រោយ តទៅទៀតនោះទេ។

យ៉ាងណាមិញ សម្រាប់ ចំណាត់ការនេះ នឹងត្រូវអនុវត្តន៍នៅក្នុងកម្មវិធី UEFA Champion League និងកម្មវិធី UEFA Europa League នៅរដូវកាលថ្មី។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនខ្សែបំរើក្លឹប Real Madrid កីឡាករ Xibi Alonso បានខកខានមិន បានលេងវគ្គផ្តាច់ព្រ័ត្តនៃពានរង្វាន់ Champions League ក្រោយពេលដែល រូបគេទទួលបានកាត លឿងជាលើកទី៣ ក្នុងការប្រកួតវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្តទល់នឹងក្លឹប Bayern Munich។

ស្រដៀងគ្នានេះដែរ កាលពីឆ្នាំ ១៩៩៩ អតីតវីរបុរសក្លឹបបិសាចក្រហម Manchester United កីឡាករ Roy Keane និង Paul Scholes ក៏ធ្លាប់ជាប់ពិន័យមិន បានលេងវគ្គផ្តាច់ព្រ័ត្ត Champions League ផងដែរដោយសារពួកគេ ទទួលបានកាតលឿង ៣ ដងរាប់តាំងពីការប្រកួតជំរុះតាមពូល៕


កីឡាករ Xabi Alonso ដែលរងនូវការពិន័យខកខានមិនបានលេងវគ្គផ្តាច់ព្រ័ត្ត Champions League ទល់នឹង Atletico Madrid កាលពីពេលថ្មីៗ

ប្រភព៖ បរទេស

ដោយ៖ វីរ៉ុត

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]