រាជ​ធានីភ្នំពេញ ៖ ​ ​មាន​ការ​ផ្អើល​​មួយ​បាន​កើត​ឡើង​ដោយសារផ្ទុះ​កំប៉ុង​ហ្គាស​​ឱ្យ​ឆាបឆេះ​​​ សាំង​ដប​​ជិត​១០​ដប ​ហើយឆ្លង​រាល​ដាល​ទៅ​ឆេះ​ម៉ូតូ​​​២គ្រឿង ម៉ាកគុប ​និង​ស្មាស់​អស់​មួយ​​កំណាត់​​ខាងមុខ​ និងបណ្តាល​ឱ្យស្ត្រី​​​ម្នាក់​ទើប​​​សម្រាល​កូន​ភ័យ​​រហូត​សន្លប់ ។ ​​​ហេតុការណ៍​នេះ កើត​ឡើង​​កាលពីវេលាម៉ោង​​២ និង​១៥​នាទី​រសៀលថ្ងៃទី​១៤ មិថុនា ​​នៅ​ផ្ទះ​​​លក់គ្រឿង​ទេស ​និង​​​ជួសជុល​ម៉ូតូ​​​ លក់សាំង​លេខ​១៣A ផ្លូវ​លេខ​៥៧BT ​ក្រុម៣ ​ភូមិ​ត្នោត​​ជ្រុំ ​សង្កាត់បឹង​​ទំពុន​​ ខណ្ឌ​មានជ័យ ។

ដោយឡែក​ស្ត្រី​​​ម្នាក់ដែល​ទើប​​សម្រាល​កូន​មាន​ផ្ទះ​ នៅ​ជិត​​កន្លែងកើតហេតុ ពេលឃើញ​​ហេតុការណ៍​បែបនេះ ​ភ័យ​ស្លន់​ស្លោ​រហូត​​​សន្លប់​បាត់ស្មារតី​។ ​ម្ចាស់ម៉ូតូ​​គុបជ្រុង​ឈ្មោះ​ថាន សិលា ​ភេទ​ប្រុស ​​អាយុ​២២​ឆ្នាំ ​ស្នាក់នៅ​ភូមិ​សន្សំកុសល៣ ​ផ្ទះ​​លេខ​៩០B ​ផ្លូវ៤៣BT សង្កាត់​​បឹងទំពុន ​ខណ្ឌ​មានជ័យ ។ ​​ចំណែក​ម្ចាស់​​ម៉ូតូ​ស្មាស' ​ឈ្មោះ​​ប៊ឿយ ទូច ភេទប្រុស ​អាយុ​៤៥​ឆ្នាំ ​ជា​បុគ្គ​លិក​អង្គការមួយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]