អាមេរិក៖ បុរសជា អ្នកគាំទ្រកីឡាបាល់អោប ម្នាក់បានដាក់ពាក្យបណ្តឹង ប្តឹងទៅលើ អ្នកអត្ថាធិប្បាយកម្មវីធីកីឡាពីររូប របស់បណ្តាញទូរទស្សន៍ ESPN ឲ្យបង់ប្រាក់ ១០ លានដុល្លារដោយ ពួកគេទាំងពីរបាន និយាយចំអកឲ្យគាត់ នៅពេលគាត់បានដេកលក់ ខណៈ ពេលកំពុងមើល ការប្រកួត បាល់អោប ក្នុងកីឡាដា្ឋនមួយកន្លែងក្នុងទីក្រុងញូវយ៉ក ។ 

បើតាមប្រភពព័ត៌មាន New York Post លើកឡើងថា លោក Andrew ត្រូវបាន ទូរទស្សន៍ESPN ថតផ្តិតយកសកម្មភាព របស់លោក កំពុងអង្គុយហើយ ដេក មួយស្របក់ ដោយមិនដឹងខ្លួននោះឡើយ ខណៈពេល ដែលគាត់ បានចូលទៅអង្គុយទស្សនាការប្រកួតបាល់អោប រវាងក្រុម Yankees និង Boston Red Sox កាលពីថ្ងៃទី ១៣ មេសា កន្លងទៅនេះ ។ លើសពីនេះទៀត រូបភាពដែលលោក Andrew កំពុងដេកនោះត្រូវបានគេផ្សាយផ្ទាល់លើ កញ្ចក់ទូរទស្សន៍ បន្ទាប់មក លោក Dan Shulman និង លោក John Kruk ដែលជាអ្នកអត្ថាធិប្បាយ បានឃើញរូបភាពនេះ ក៏ឈប់និយាយអំពីការប្រកួតបាល់ ហើយបែរជា និយាយកំប្លែងបែប សើចសប្បាយ ចំអក លេង និង វិភាគលើរូប លោក Andrew ដែលកំពុងដេកនោះវិញ  ។ 

យ៉ាងណាមិញ តាមប្រភពដដែលថា កាលពីថ្មីៗនេះ លោក Andrew ក៏បានរៀបចំពាក្យ បណ្តឹងប្តឹងប៉ុស្តិ៍ ESPN បានថតរូបដេករបស់គាត់ ដោយមិនដឹងខ្លួន និង អ្នកអត្ថាធិប្បាយដែលនិយាយ ចំអកឲ្យគាត់ ដោយក្នុងពាក្យបណ្តឹងបញ្ជាក់ថា "ជាលទ្ធផលនូវអ្វី ដែលគេបានថតរូបគាត់កំពុង អង្គូយហើយ ដេក លក់ និងផ្សាយលើទូរទស្សន៍ ដោយ និយាយចំអកទៀតនោះ គាត់ត្រូវបានទទួលការ រងគ្រោះធ្ងន់ធ្ងរជាទម្ងន់ ទៅលើកេរ្តិ៍ឈ្មោះ និងអត្តចរិតរបស់ គាត់ លើសពីនេះទៀត វាបានធ្វើឲ្យ ប៉ះទង្គិចផ្លូវអារម្មណ៍ និងចិត្តគំនិត ហើយបាន ប៉ះពាល់ដល់ ការរកប្រាក់ចំនូល នៅថ្ងៃអនាគត ព្រមទាំង បាត់បង់សមត្ថភាព ក្នុងការរកប្រាក់ផងដែរ" ។

តែយ៉ាងណាមិញ ចំពោះទាំងប៉ុស្តិ៍ ESPN និង ក្រុម Yankees បានប្រកែក មិនព្រមទទួល ទៅលើការដាក់ពាក្យបណ្តឹងនេះ នៅឡើយទេ ៕ 

សូមមកមើលវីដេអូ ខណៈពេលបុរសនេះកំពុងដេក ខាងក្រោមនេះ ៖ 

ប្រភព៖ បរទេស

ដោយ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]