ផ្លែចំប៉ាដក់ គឺត្រូវបានគេដាំដុះ នៅតំបន់ត្រូពិច ហើយ វាត្រូវបានគេចាត់ទុកថា ជាប្រភេទផ្លែឈើដែល មានទំហំធំជាងគេ ក្នុងពិភពលោក ដែលវាអាចមានទម្ងន់ដល់ទៅ ៣៦ គីឡូក្រាម ឯណោះ។ ប្រិយមិត្តប្រាកដ ជាបានជ្រាបហើយថា ផ្លែចំប៉ាដក់មិនត្រឹមតែមានក្លិនឈ្ងុយឈ្ងប់ ប៉ុណ្ណោះទេ ថែមទាំងមានរសជាតិផ្អែមឆ្ងាញ់ទៀតផង។ អ្វីដែលពិសេសទៀតនោះ ផ្លែចំប៉ាដក់បានផ្តល់អត្ថប្រយោជន៍ ជាច្រើនយ៉ាង សំរាប់សុខភាពលោកអ្នក។ ខាងក្រោមគឺ ជាគុណប្រយោជន៍ សុខភាពសំខាន់ៗ របស់ផ្លែចំប៉ាដក់៖

១. បង្កើនប្រព័ន្ធភាពស៊ាំ ៖  ផ្លែចំប៉ាដក់សំបូរទៅដោយ វីតាមីន C ដែលជាសារធាតុចិញ្ចឹម ដ៏សំខាន់ ក្នុងការប្រឆាំង និង ការពារ ការឆ្លង ពីបាក់តេរី និង វីរុសផ្សេងៗ ទៅក្នុងខ្លូនអ្នក ពីព្រោះ វីតាមីន C បានធ្វើឲ្យប្រព័ន្ធភាពស៊ាំ មានការរឹងមាំ។

២. កាពារជំងឺមហារីក ៖ ក្រៅពីវីតាមីន C ផ្លែចំប៉ាដក់សំបូរទៅដោយ សារធាតុសំខាន់ៗ ដែលអាចការពារ ជំងឺមហារីក និង ជំងឺចាស់ជាងវ័យ បានយ៉ាងមានប្រសិទ្ធភាព។ ពីព្រោះតែសាធាតុ ប្រឆាំងជំងឺមហារីក ទាំងអស់នោះ ដែលមាននៅក្នុងផ្លែចំប៉ាដក់ បានដើរតួយ៉ាងសំខាន់ ក្នុងការសំលាប់រ៉ាឌីកាល់សេរី ដែលបង្ករឲ្យកើត ជាជំងឺមហារីក និង ជំងឺផ្សេងៗ។

៣. សម្រួលដល់ប្រព័ន្ធរំលាយអាហារ ៖ ដោយសារតែផ្លែចំប៉ាដក់ សំបូរទៅដោយ ជាតិសរសៃខ្ពស់ ដូច្នេះហើយ វាអាចជួយឲ្យប្រព័ន្ធរំលាយអាហារ របស់អ្នកដំនើរការបានល្អ មិនតែប៉ុណ្ណោះទេ វាអាចថែមទាំង បំបាត់អាការៈទល់លាមក បានទៀតផង។ ជាពិសេសនោះ ជាតិសរសៃទាំងនោះ កីអាច លាងចោលនូវ សារធាតុដែល បង្ករឲ្យកើតជំងឺ មហារីក មាននៅក្នុងពោះវៀនធំបានទៀតផង។

៤. ថែរក្សាសុខភាពភ្នែក និង ស្បែក ៖  ផ្លែចំប៉ាដក់សំបូរទៅដោយ វីតាមីន A ដែលជាសារធាតុចិញ្ចឹម ដ៏ល្អបំផុត ក្នុងការជួយថែរក្សាសុខភាព ភ្នែក និង ស្បែករបស់អ្នក ឲ្យបានល្អ។ មិនតែប៉ុណ្ណោះទេ វាថែមទាំងអាចការពារ ជំងឺភ្នែកមួយចំនួន ដូចជាជំងឺខ្វាក់មាន់ជាដើម។

៥. ធ្វើឲ្យអ្នកមានកំលាំង ៖ ផ្លែចំប៉ាដក់ត្រូវបាន គេចាត់ទុកថា ជាផ្លែឈើ បង្កើនកំលាំង ដោយសារតែ វាមានកំរិតជាតិស្ករ ខ្ពស់ ដែលធ្វើឲ្យអ្នកមាន កំលាំងពេញមួយថ្ងែ បន្ទាប់ពីទទួលទានវា។ អ្វីដែលមិនគួរឲ្យជឿនោះ គឺ វាមិនមានសារធាតុ ខ្លាញ់ និង កូឡេស្តូរ៉លឡើយ ទោះបីជាវាមានកម្រិត ជាតិស្ករខ្ពស់ក៏ដោយ។ ដូច្នេះ លោកអ្នកមិនចាំបាច់ ព្រួយបារម្ភ ពីការឡើងទម្ងន់ឡើយ។

៦. កាត់បន្ថយសំពាធឈាម ៖  ប៉ូតាស្យូមដែល មាននៅក្នុងផ្លែចំប៉ាដក់ ត្រូវបានគេរកឃើញថា អាចកាត់បន្ថយ សំពាធឈាម បានយ៉ាងមាន ប្រសិទ្ធភាព មិនតែប៉ុណ្ណោះទេ វាក៏អាចកាត់បន្ថយ ជំងឺគាំងបេះដូង និង ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាលបានទៀតផង។

៧.ព្បាបាលជំងឺហឺត ៖ ឬសរបស់ដើមចំប៉ាដក់ ត្រូវបានគេរកឃើញថា អាចជួយដល់អ្នក ដែលកើតជំងឺហឺតបាន។ សំរាប់អ្នកដែលមានជំងឺហឺត លោកអ្នកអាចយកឫសរបស់ផ្លែចំប៉ាដក់ មកដាំឲ្យពុះ រូចយកទៅទទួលទាន នោះនឹងបានដឹងលទ្ធផល ជាក់ជាមិនខាន។

៨. ធ្វើឲ្យឆ្អឹងរឹងមាំ ៖ ម៉ាញេស្យូមដែល មាននៅក្នុងផ្លែចំប៉ាដក់ ជាសារធាតុចិញ្ចឹម មួយយ៉ាងសំខាន់ ក្នុងការជួយស្រូបយក សារធាតុកាល់ស្យូម ដែលធ្វើឲ្យឆ្អឹងរបស់អ្នករឹងមាំ ហើយថែមទាំងអាច ការពារជំងឺសន្លាក់ឆ្អឹង បានទៀតផង។

៩. ការពារជំងឺខ្វះឈាមក្រហម ៖ ការខ្វះឈាមក្រហម ធ្វើឲ្យអ្នកមានទឹកមុខស្លេកស្លាំង និង អស់កំលាំងល្ហិតល្ហ ប៉ុន្តែជាតិដែកដែល មាននៅក្នុងផ្លែចំប៉ាដក់ អាចជួយការពារ អ្នកមិនឲ្យខ្វះឈាម ក្រហមបានយ៉ាងមាន ប្រសិទ្ធភាព មិនតែប៉ុណ្ណោះទេ វាថែមទាំង អាចធ្វើឲ្យចលនាឈាម ដើរបានល្អទៀតផង។

១០. ធ្វើឲ្យក្រពេញទីរូអ៊ីដ មានសុខភាពល្អ ៖ សារធាតុទង់ដែង ដែលមាននៅក្នុងផ្លែចំប៉ាដក់ ដើរតួរយ៉ាងសំខាន់ ក្នុងការជួយ ក្នុងប្រព័ន្ធដំនើរការ របស់ក្រពេញទីរូអ៊ីដ ជាពិសេសនោះ ការផលិតអរ័មូនតែម្តង និង ជួយស្រូបយក សារធាតុចិញ្ចឹមដទៃ ផ្សេងទៀត ទៅក្នុងរាយកាយអ្នក។

ទាំងនេះ គឺជាអត្ថប្រយោជន៍ សំខាន់ៗ ទាំង ១០ យ៉ាង របស់ផ្លែចំប៉ាដក់។ តើប្រិយមិត្ត បានទទូលទានផ្លែចំប៉ាដក់ ញឺកញាប់ដែរឫទេ?

ផ្លែចំប៉ាដក់



ប្រភព ៖ HealthOnlinZine

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]