យើងទាំងអស់គ្នាតែងតែដឹងពី អារម្មណ៍មិនល្អ  ក្រោយពេល មិនបានគេងគ្រប់គ្រាន់ ដូចជា វិលមុខ ឈឺក្បាល មួរម៉ៅ និង គ្មានស្មារតីធ្វើអ្វីទាំង អស់ពេលដែលក្រោកពីគេង នោះ ប៉ុន្តែអ្នក ដឹងដែរទេថា ការគេងមិនគ្រប់គ្រាន់ អាចបណ្តាលឲ្យ អ្នកនឹងប្រឈមមុខ ផលប៉ះពាល់ ដល់ សុខភាពរបស់អ្នក និង អាយុជីវិតរបស់អ្នកផងដែរ ។ បើអ្នក ចង់ដឹងថា វាប៉ះពាល់អ្វីខ្លះ អ្នកអាចមកមើលមូលហេតុទាំង ៦ ខាងក្រោមនេះ ៖

១.  បណ្តាលឲ្យកើតបញ្ហាជំងឺជាច្រើនប្រភេទ ៖ ការគេងមិន គ្រប់គ្រាន់ និង មិនបានគេងច្រើនថ្ងៃ អាចបណ្តាលឲ្យអ្នក ប្រឈមមុខ នឹងជំងឺ ធ្ងន់ធ្ងរជាច្រើន ប្រភេទដូចជា ជំងឺគាំងបេះដូង  ជំងឺមហារីក ចង្វាក់បេះដូងដើរខុសប្រក្រតី  ជំងឺលើសសំពាធឈាម ជំងឺដាច់សរសៃរឈាម និង ជំងឺទឹកនោមផ្អែមជាដើម ។

២. បណ្តាលឲ្យមានការធ្លាក់ទឹកចិត្តនិងការមិនសប្បាយចិត្ត៖ ការគេងមិនគ្រប់គ្រាន់ជាធម្មតា តែងតែធ្វើឲ្យអ្នក មាន អារម្មណ៍មិនល្អនិង មិនសូវ សប្បាយចិត្តក្រោយពី ក្រោកពីគេង ប៉ុន្តែអ្នកដែលដឹងទេថា ការសិក្សាមួយ លើមនុស្ស ១ម៉ឺននាក់ នៅ អាមេរិក បង្ហាញថា មនុស្សដែលគេង មិនគ្រប់គ្រាន់ ឬមាន រោគគេងមិនលក់ បានប្រឈមមុខ នឹងអារម្មណ៍បាក់ទឹកចិត្ត និង រសាប់រសល់ ជាងអ្នកគេង បានយ៉ាងតិច ៨ ម៉ោង គ្រប់គ្រាន់ល្អនោះ ។

៣. បណ្តាលឲ្យឡើងទម្ងន់៖ តើអ្នកប្រាកដជាឆ្ងល់ហើយហេតុ អ្វីបានជាគេងមិនលក់ បែរជាឡើងទម្ងន់វិញ? ជាការពិតការ គេងមិនលក់ នឹងធ្វើ ឲ្យ មានអារម្មណ៍ឃ្លានជានិច្ច ហើយ ការឃ្លាន និងពិសារច្រើន អាចឲ្យឆាប់ធាត់លឿន ។ ការសិក្សាមួយបង្ហាញ អ្នកដែលគេងតិចជាង៦ ម៉ោងក្នុង មួយយប់ មាន៣០% ធាត់ និងដុំក្បាលពោះ បើប្រៀបធៀបនឹងអ្នកគេងពី ៨ទៅ៩ម៉ោង ក្នុងមួយយប់ គឺមានភាគរយតិចជាង។ ការស្រាវជ្រាវ របស់វិទ្យាសាស្រ្ត បានបង្ហាញថា Ghrelin គឺជាធាតុគីមីម្យ៉ាង ដែលធ្វើជាតិស្ករកើនឡើង រីឯ Leptin បានបន្ថយជាតិស្ករ ដូច្នេះការគេងមិនគ្រប់ នាំឲ្យ Ghrelin កើនឡើងការផលិតក្នុងរាងកាយ ខណៈការផលិត Leptin នឹងកើនឡើងវិញ បើអ្នកបានគេងគ្រប់គ្រាន់នោះ ។

៤. បណ្តាលឲ្យសុខភាពស្បែកកាន់តែចាស់៖ ចំនុចនេះ អ្នកប្រាកដជាធ្លាប់ដឹង ពីផលប៉ះពាល់ពីការគេងមិនគ្រប់គ្រាន់ឬ ការដាច់យប់ច្រើនដង ពេក ពីព្រោះ វាអាច បណ្តាល ឲ្យស្បែកឡើងលឿង ភ្នែកឡើងក្រហម ហើមភ្នែក និង មានរង្វង់ខ្មៅ ជុំវិញភ្នែក។ មូលហេតុទាំងនេះគឺ បណ្តាល មកពី រាងកាយអ្នកទទួលបាន អ័រម៉ូន និង ការបញ្ចេញពីខួរក្បាលនូវ អារម្មណ៍តានតឹង (ស្រេ្តស៍) នៅពេលអ្នកអស់កម្លាំង ដូច្នេះវានឹងបណ្តាលឲ្យ អ័រម៉ូនរបស់អ្នក មិនអាចផ្តល់សារធាតុចិញ្ចឹម ឲ្យស្បែក និងរាងកាយខាងក្រៅ របស់អ្នកឲ្យស្រស់ស្អាត និង ភ្លឺថ្លាឡើយ ។ 

៥. បណ្តាលឲ្យបាត់បង់សមត្ថភាពបំពេញការងារនិងសិក្សា៖ ការគេង មិនគ្រប់គ្រាន់អាចបណ្តាលឲ្យ អ្នកគ្មានអារម្មណ៍ ក្នុងការបំពេញ កិច្ច ការងារ និង ការសិក្សារបស់អ្នក ហើយវាអាចបណ្តាលឲ្យគុណភាព សិក្សា និង ការងារ ថយចុះ ដោយសារតែអ្នក មិនបានយកចិត្តទុកដាក់ និង ប្រឹងប្រែង ធ្វើការ ដោយសារតែមិនមានអារម្មណ៍ល្អក្នុងការ បំពេញការងារនានាទាំងឡាយ។ វាអាច បណ្តាលឲ្យអ្នកមានអារម្មណ៍ កាន់តែ តប់ប្រមល់ និង ស្ត្រេស៍ ពេលដែលគេង មិនគ្រប់គ្រាន់។

៦.បណ្តាលឲ្យ កើតមានគ្រោះថា្នក់ចរាចរណ៍ ៖  គ្រោះថ្នាក់ចរាចរណ៍ ក៏អាច បណ្តាលមកពីការគេងមិនលក់ផងដែរ ព្រោះអ្នក បើកបរ ដែលមិនបានគេងគ្រប់គ្រាន់ អាចប្រឈមមុខនឹង គ្រោះថ្នាក់ចរាចរណ៍ ខណៈពេល ការបញ្ជាយានយន្តលើផ្លូវថ្នល់ មិនបានប្រុងប្រយ័ត្ន ជាដើម ។ ការសិក្សាបានបង្ហាញថា អ្នកមានរោគគេងមិនលក់ ឬ មិនបានគេងគ្រប់គ្រាន់អាច បង្កគ្រោះថ្នាក់ចរាចរណ៍លើផ្លូវពី ៦ ទៅ១០ ដងច្រើនជាង មនុស្សដែល បានគេងលក់គ្រប់គ្រាន់ ផងដែរ ។

ដូច្នេះ ការគេងឲ្យ បានគ្រប់គ្រាន់យ៉ាងតិចឲ្យបាន ៨ ម៉ោងក្នុងមួយយប់ គឺវា ពិតជាមិនសារៈសំខាន់ណាស់ អ្នកនឹង ទទួលបានសុខភាពល្អ ហើយនិង មិន បំផ្លាញជីវិតរបស់អ្នកផងដែរ ។ ប៉ុន្តែប្រសិនបើអ្នកជារឿយៗ ជួបវិបត្តិ គេងមិនលក់ គួរទៅពិភាក្សាជាមួយវេជ្ជបណ្ឌិត ថាមកពីមូលហេតុអ្វីឲ្យបាន ច្បាស់លាស់ទើបជាការប្រសើរសំរាប់សុខភាព៕

ប្រភព ៖ lifehack

សម្រួលដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]