ភ្នំពេញៈ ក្រោយពី រត់គេចខ្លួន អត់រយៈពេល ជាង១ឆ្នាំ ពីបទឆបោក រំលោភសេចក្តី ទុកចិត្ត និងចេញ សែកអត់សាច់ ប្រាក់ជិត ៧ម៉ឺនដុល្លារ សហរដ្ឋអារមេរិក នោះ ជនប្រព្រឹត្តត្រូវ បានកម្លាំងនគរបាល ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន រួចបញ្ជូនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ ។

ជនរងគ្រោះក្នុងករណីនេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា ជនសង្ស័យ មានឈ្មោះ ទឹង ចាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅម្តុំបុរីកីឡា កាលពី ថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១២ ម្សិលមិញនេះ ។

ជនរងគ្រោះបាន បន្តទៀតថា ជនសង្ស័យ ទឹង ចាន់ណា នេះ បានរត់គេចខ្លួន តាំងពីឆ្នាំ២០១១ បន្ទាប់ពីឮដំណឹងថា តុលាការ បានចេញ ដីការចាប់ខ្លួន ក្រោយពី បានឆបោកប្រាក់ ពីមនុស្សជាច្រើន រួមទាំងរូបគាត់ ក៏ត្រូវចាញ់បោក អស់ប្រាក់ជាង ១ម៉ឺន ដុល្លារ សហរដ្ឋអាមេករិក ផងដែរ ។

ជនរងគ្រោះបានបញ្ជាក់ថា លោក ទឹង ចាន់ណា នេះ បានចេញសែកឲ្យ បើកជាសាច់ប្រាក់ ចំនួន ៦៨០០ដុល្លារ ប៉ុន្តែនៅពេល ទៅបើក ខាងធនាគារ ប្រាប់មកវិញថា សែកនោះពុំ មានសាច់ ប្រាក់នោះទេ ។

ជនសង្ស័យក្នុងករណីចេញសែកអត់សាច់ប្រាក់ ទឹង ចាន់ណា ក្រោយពេលសាកសួរ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅគុកព្រៃស ជាបណ្តោះអាសន្ន៕

Photo by DAP-NEWS

ដោយៈ ស៊ាន កុសល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]