រាជធានីភ្នំពេញ ៖ ​ក្មេង​ទំនើង​​២​ក្រុម​ជិះ​ម៉ូតូ​​ដេញ​វាយ​គ្នា​​តាម​មហា​វិថី​ម៉ៅ​សេទុង ​ពី​មុខ​ផ្សារ​ឃ្លាំង​រំសេវ​រហូត​ដល់​​ស្តុប​ទេព​ផន ​​ត្រូវ​ក្រុម​ដែល​មាន​គ្នា​​២​នាក់​ជិះ​ម៉ូតូ​​គេច​ឡើង​លើ​​ខឿន​ផ្តួល​ម៉ូតូ​​ចោល​​រត់​គេច​យក​ប្រាស់​អាយុ​បាត់​អស់ កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១០ មិថុនា នៅចំណុច​​វិថី​ម៉ោសេទុង​កែងផ្លូវទេព​ផន (១៨២) ​ក្នុងសង្កាត់​​ទឹក​ល្អក់​ទី​២ ខណ្ឌទួល​គោក។

ចំណែក​​ក្រុម​ជនដៃ​ដល់​ដែល​មាន​គ្នា​​​៩​នាក់ ​បាន​នាំ​គ្នាវាយ​អំពូលភ្លើង​​អ្នក​លក់​ទឹក​ក្រឡុក​បែក​ខ្ទេច​ ហើយ​ទើប​​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​អស់​​បន្សល់​ទុក​ម៉ូតូគុបមូល​តឿ​ពណ៌​ទឹក​ប្រាក់ ​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ​​ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​ទឹក​ល្អក់​ទី​២ យក​ទៅ​រក្សាទុក ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]