បន្ទាយមានជ័យ ៖ នគរបាលចាប់ខ្លួនយុវជនម្នាក់ កាលពីវេលាម៉ោង3រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១២ ក្រោយពីជននេះលួចដុតផ្ទះប្រជាពលរដ្ឋនៅ ភូមិភ្នំតូចត្បូង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យ ឆេះខ្ទេចទាំងស្រុងខណៈ ម្ចាស់ផ្ទះរវល់ទៅធ្វើការនៅប្រទេសថៃ។

អធិការនគរបាលស្រុកមង្គលបុរី លោក យ៉ត សុផល បានឲ្យដឹងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ ថា ជនសង្ស័យដែលកម្លាំងរបស់លោកឃាត់ខ្លួនមានឈ្មោះ សុទ្ធ  អាន ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើត នៅភូមិព្រៃស្បូវ ឃុំ នរាយ ស្រុកឈូក ខេត្តកំពត ជាជនអនាថាមានសតិមិន សូវគ្រប់។រីឯម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ កែវ ភារៈ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការបានបន្តថា ដោយមានសេចក្តីរាយការពី ប្រជាពលរដ្ឋ នៅ ចំនុចកើត ហេតុភ្លាមៗ នោះលោក ក៏បាន ដឹកនាំកម្លាំងចុះអន្តរាគមន៍ ទើបឈាន ដល់ការចាប់ខ្លួនយកមកសួរនាំទើបដឹងថា ជននេះបានដុតផ្ទះគេ ឆេះខ្ទេចមែន ក្រៅពីនេះគេក៏ជាមុខសញ្ញាចាស់ខាងគុបកញ្ចក់រថយន្តពេលរាត្រីផងដែរ។

បច្ចុប្បន្នក្រោយសួរនេះជនសង្ស័យត្រូវបាន បញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]