បើយោងតាមសារព័ត៌មាន Reuters របស់ចក្រភពអង់គ្លេស បានអោយដឹងថា យន្តហោះដឹកកីឡាករ របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ត្រូវរន្ទះបាញ់ បន្ទាប់ពីចុះចត នៅថ្ងៃ អង្គារ៍ វេលាម៉ោង ១០ ព្រឹក ម៉ោងនៅក្នុងទីក្រុង ម៉ាឌ្រីត។

បើតាមអ្នកនាំពាក្យ របស់អាកាសចរណ៍ Iberia មួយនេះបានអោយដឹងថា មិនមានគ្រោះថ្នាក់ណាមួយ កើតឡើងចំពោះយន្តហោះផ្ទាល់ ក៏ដូចជាអ្នកដំណើរនោះទេ។



នេះអាចចាត់ទុកជារឿងស៊យមួយ សម្រាប់ក្រុមការពារតំណែង ពានរង្វាន់ពិភពលោក ឆ្នាំ ២០១០ មួយនេះ ដោយមិនត្រឹមតែធ្លាក់ត្រឹមវគ្គ ជម្រុះក្នុងពូល ដោយចាញ់ ហូឡង់ ៥ ទល់នឹង ១, ចាញ់ ឆីលី ២ ទល់នឹង ០ និងឈ្នះអូស្ត្រាលី ៣ ទល់នឹង ០ នោះទេ ថែមទាំងត្រូវរន្ទះ តាមប្រមាញ់ ទាំងយន្តហោះ ដែលជិះទៀតផង។


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ Reuters

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]