ភ្នំពេញ៖ តារាចម្រៀងស្រីល្បី ស្ទើរដាច់គេ ឱក សុគន្ធកញ្ញា ដែលមហាជនស្ងើចសរសើថា ជារាជនីនៃសំឡេង និងមានក្បាច់រាំ ពិសេសៗនោះ មិនទាន់មានតារាស្រីណា មកប្រកួតប្រជែង យកតំណែងនេះបានឡើយ ទោះជា ហង្សមាស មានតារាចម្រៀងស្រីច្រើនដួងក៏ដោយ ក៏មិនមានអ្នកណាប្រជែងនាងបានឡើយ ។ ម្យ៉ាងទៀត បើទោះបីជានាង មាស សុខសោភា ជាគូប្រជែងស៊ីសាច់ហូតឈាម ក្នុងអាជីពចម្រៀង ផ្លាស់ប្ដូរស្ទីលយ៉ាងណា ក៏មិនអាចផ្ដួល ឱក សុគន្ធកញ្ញា បានដដែល ព្រោះនាង មានចំណុចខ្លាំងពិសេស ពិបាកក្នុងការផ្ដួល ។

អ្វីដែលធ្វើឲ្យគេ ចាប់អារម្មណ៍ខ្លាំង ចំពោះតារាចម្រៀងស្រីល្បី ឱក សុគន្ធកញ្ញា មិនមែនត្រឹមតែសំឡេង និងក្បាច់រាំទេ ចំណែករូបសម្រស់ របស់នាងវិញ គឺរឹតតែទាក់ទាញ អ្នកណាៗ ក៏និយាយថា នាងពូកែអភិវឌ្ឍន៍ខ្លួនឯងដែរ ដូចជាធ្វើចង្កាឲ្យស្រួចជាងមុន លើកខ្ទង់ច្រមុះ ឲ្យស្រួច ដើម្បីឲ្យមុខកាន់តែស្រស់ស្អាតទ្វេដង ។ នាងពិតជាទទួលផល ជាទីគាប់ចិត្ត ព្រោះតំណែងក្នុងផ្សព្វផ្សាយផលិតផលធំៗជាច្រើន ត្រូវបានធ្លាក់មកលើនាង ជាហូរហែ។

ថ្មីៗនេះ មហាជនជាច្រើនចាប់ផ្ដើម មានមន្ទិល ចំពោះ ឱក សុគន្ធកញ្ញា ជាថ្មី ស្របពេលដែលនាងញញឹមមិនព្រមបង្ហាញ នូវធ្មេញសស្អាតរបស់នាង ដែលខុសពីមុន ពេលដែលនាងថតលើកណា ក៏បញ្ចេញធ្មេញដ៏ស្រស់ស្អាតនេះដែរ ។ ប្រភពមួយបាននិយាយថា រឿងអីដែល ឱក សុគន្ធកញ្ញា ហ៊ានសើចបញ្ចេញធ្មេញ ព្រោះនាងបានពត់ធ្មេញខាងលើដូច្នេះកាលណាហ៊ាន សើចខ្លាំងៗខ្លាចគេឃើញធ្មេញ ដែលកំពុងតែត្រូវពត់នោះ។

នេះបង្ហាញថា មនុស្សកាន់តែកែសម្រស់ គឺកាន់តែចង់ស្អាតជាងមុន និងព្យាយាមរកកន្លែងទាស់ ដើម្បីកែសម្រស់ខ្លួនឯង ឲ្យកាន់តែស្អាត ។ ប៉ុន្តែវាក៏អាចក្លាយ ជាអាការៈចេះតែចង់ស្អាត មិនឈប់មិនឈរ ផងដែរ ដូចនេះបើស្អាតពីធម្មជាតិ គួរតែរក្សាសភាពដើម ឲ្យបានល្អ ប្រសើរជាង៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា