ព្រះសីហនុ ៖ សពក្មេងស្រីរងគ្រោះ ដែល បានស្លាប់ ដោយសារលង់ទឹក សមុទ្រនៅឆ្នេរ អូរឈើទាល កាលពីល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១២មកនោះ ត្រូវបានក្រុមគ្រួសារនិង ឆ្មាំសមុទ្ររកឃើញសពហើយ គឺស្ថិតនៅ ចម្ងាយប្រហែល៦០០ម៉ែត្រ ពីកន្លែងលង់។

ប្រធានការិយាល័យ ទេសចរណ៍ខេត្ដព្រះ សីហនុ លោកម៉ាន់ ទូ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា សពក្មេង រងគ្រោះ ត្រូវបានគេប្រទះឃើញកាលពី វេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០១២ នៅជិតផែដឹកភ្ញៀវទេស ចរណ៍ ពោលនៅចម្ងាយ ប្រហែល៦០០ម៉ែត្រ ពីកន្លែងកើតហេតុ ជាទីកន្លែងដែលក្មេងស្រី រងគ្រោះ បានលង់ទឹកខណៈកំពុងហែលលេង ជាមួយក្រុមគ្រួសារ ។

ប្រធានការិយាល័យទេសចរណ៍រូបនេះ បានបញ្ជាក់ទៀតថា បើគិតដើមឆ្នាំ២០១២ នេះ មានតែជនរងគ្រោះម្នាក់ប៉ុណ្ណោះ ដែល បានស្លាប់ ដោយសារលង់ទឹកសមុទ្រនៅតំបន់ ឆ្នេរអូរឈើទាល ។

សូមបញ្ជាក់ថា យុវតី សុខ ភួង អាយុ១៧ ឆ្នាំ បម្រើការងារនៅកាស៊ីណូឃ្វីនកូម្លប់ជ្រៃ ក្រុងព្រះសីហនុ ជាមួយយុវជន៣នាក់ផ្សេង ទៀត បានលង់ទឹកសមុទ្រ នៅឆ្នេរអូរឈើ ទាលកាលពីល្ងាចថ្ងៃទី៩ ខែមិថុនា ប៉ុន្ដែយុវ ជន៣នាក់ ត្រូវបានឆ្មាំសមុទ្រជួយសង្គ្រោះ ទាន់ពេលវេលា ដោយឡែកយុវតីរងគ្រោះ មិនត្រូវបានជួយសង្គ្រោះ ហើយសពក៏មិន ទាន់ត្រូវបានរកឃើញភ្លាមៗក្រោយកើតហេតុ ពីព្រោះមានទឹករលកខ្លាំងពេក ។

ពេលនោះ ទាំងក្រុមគ្រួសារ និងឆ្មាំសមុទ្របាននាំគ្នាខិត ខំស្វែងរកទាំងយប់ទាំងថ្ងៃ ទើបពេលល្ងាច ថ្ងៃទី១០ ខែមិថុនា សពត្រូវបានប្រទះឃើញ  អណ្ដែតនៅជិតផែដឹកភ្ញៀវទេសចរណ៍ ។

លោក ផាន់ សំណាង ដែលជាសាក្សីបាន ឃើញហេតុការណ៍ នេះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា ដំបូងឡើយជនរងគ្រោះទាំងអស់ កំពុងហែលទឹកលេង ស្រាប់តែមាន ការភ្ងាក់ផ្អើល ដោយសារគេបានឃើញជនរងគ្រោះ ពីរនាក់ម្នាក់ជាយុវជន និងម្នាក់ទៀត ជាយុវតីបានលង់ទឹក។ភ្លាមៗនោះ ស្រាប់តែយុវជនពីរនាក់ផ្សេងទៀត បានចុះទៅជួយសង្គ្រោះ ប៉ុន្តែដោយសារ រលកសមុទ្រខ្លាំង ពេកជួយសង្គ្រោះមិនបាន ហើយថែមទាំង លង់ខ្លួនឯងទៀតនោះ ក៏សមត្ថកិច្ច និងក្រុមជួយសង្គ្រោះ បានបើកអូរបរ ទៅជួយជនរងគ្រោះទាំង៤នាក់។

លោក ផាន់ សំណាង បានបន្តទៀតថា ការជួយសង្គ្រោះ តាមរយៈអូរបរ គឺជួយបានតែ យុវជនទាំង៣នាក់ ប៉ុណ្ណោះ រីឯយុវតីម្នាក់នោះ រកមិនទាន់ ឃើញនៅឡើយទេ។ យ៉ាងណាក៏ដោយ ក្រុមគ្រួសារ និងមិត្តភក្តិទាំងអស់ ខំស្វែងរកជនរងគ្រោះ តែមិនទាន់ឃើញនោះទេ ដោយសារ រលកខ្លាំងពេក។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ តាក់ វណ្ណថា បានចាត់ទុកថា ការលង់ទឹកសមុទ្រស្លាប់ គឺជាការធ្វេសប្រហែសរបស់ជន រងគ្រោះ ខណៈកម្លាំងឆ្មាំសមុទ្រ ត្រូវបានដាក់ ប្រចាំការនៅទីនោះ ដើម្បីជួយសង្គ្រោះភ្លាមៗ រាល់ហេតុការណ៍កើតឡើង។

ប្រធានការិយាល័យទេសចរណ៍ លោក ម៉ាន់ ទូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំង អស់ ជាពិសេសមកពីតាមបណ្ដាខេត្ដនានា ដែលមកលេង នៅតំបន់មាត់សមុទ្រ ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ នៅពេលចុះទៅហែល ទឹកលេងកំសាន្ដ ជាពិសេសនៅពេលមាន ខ្យល់ខ្លាំង ដែលនាំឱ្យ មាន រលកធំៗ។ ការអំពាវនាវ គឺបានធ្វើឡើងដោយសារ តែខាងអាជ្ញាធរពុំមានសិទ្ធិហាមឃាត់ប្រជា ពលរដ្ឋទាំងនោះ មិនឱ្យចុះទៅហែលទឹកនោះ ទេ ។

នៅតំបន់ឆ្នេរអូរឈើទាល ធ្លាប់កើតមានហេតុការណ៍ នេះ ជាច្រើនលើកមកហើយ ដូច្នេះពេលទៅកំសាន្តនៅទីនោះ និងពេលចុះហែលទឹកលេង ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់៕

Photo by DAP-NEWS

Photo by DAP-News

Photo by DAP-News

ដោយ ៖ ស៊ន សុភក្ដ្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]