កាលពីយប់មិញនេះ ក្នុងជំនួបប្រកួត World Cup យើងបានដឹង ហើយថាក្រុម បាល់ទាត់អង់គ្លេស បានចាញ់ក្រុមប្រទេស អ៊ុយរ៉ាហ្គាយ ក្នុងលទ្ធផល ២-១ ដែលនេះបានធ្វើ អោយប្រទេស អង់គ្លេស សឹងតែបាត់បង់ ឱកាសក្នុងការ ឡើងទៅវគ្គបន្ទាប់។

ក្រោយមកកំពូល ខ្សែប្រយុទ្ធនៃក្រុម ជម្រើសជាតិ របស់ប្រទេសអ៊ីតាលី Mario Balotelli បានបង្ហើបថា រូបលោក អាចនឹងជួយផ្តល់ សង្ឃឹមដល់ ប្រទេសអង់គ្លេស ដោយលោកជាមួយ នឹងមិត្តរួមក្រុមនឹង ព្យាយាមយកឈ្នះ ក្រុមជម្រើសជាតិ កូស្តារីកា នាយប់នេះ ដើម្បីចង់បាន ការប្រទានស្នាមថើប នៅលើថ្ពាល់ពី ព្រះរាជនីរបស់ ប្រទេសអង់គ្លេស។

Balotelli បានសរសេរនៅលើ Twitter របស់លោកថា “ប្រសិនបើយើង យកឈ្នះក្រុម កូស្តារីកា ខ្ញុំចង់បានការ ប្រទានការថើបមួយ ពីព្រះរាជនីនៃ ប្រទេសអង់គ្លេស”។

ពាក្យសម្តីទាំងនេះ បានធ្វើអោយ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជុំវិញ ពិភពលោករួមទាំង កីឡាករជាច្រើនផងដែរ។ គួរបញ្ជាក់ផងដែរថា ក្តីសង្ឃឹមរបស់ ប្រទេសអង់គ្លេស ថានឹងអាច ឡើងទៅវគ្គបន្ត អាចនឹងមាន បន្តិចបន្តួចថែមទៀត ប្រសិនណាក្រុម អ៊ីតាលីយកឈ្នះ ក្រុមកូស្តារីកា នាយប់នេះ។

យើងនឹងចាំមើលថា តើកីឡាករ Balotelli រួមនឹងមិត្តរួមក្រុម របស់លោកអាច នឹងផ្តល់ក្តី សង្ឃឹមដល់ប្រទេស អង់គ្លេស ដែរឬយ៉ាងណា៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ មីរ័រ

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]