អាមេរិក៖ ដោយសារតែចង់ សម្រេចបំណង របស់ឪពុកមុនពេលគាត់ស្លាប់ កូនស្រីបានធ្វើរូបឪពុកពីក្រដាសកាតុង ហើយនាំដើរលេង និងថតរូបទុក ជាអនុស្សាវរីយ៍ នៅទូទាំងអឺរ៉ុប ព្រោះតែនេះគឺជាបំណងប្រាថ្នា តែមួយគត់ របស់គាត់មុនពេលស្លាប់។

កូនស្រីកត្តញ្ញូ ឈ្មោះ Jenna Yang អាយុ២៥ឆ្នាំ ចង់សម្រេចបំណងឪពុក អាយុ៥២ឆ្នាំ ក្រោយពេលគាត់ស្លាប់ គឺគាត់ចង់ទៅដើរលេងនៅអឺរ៉ុប មុនពេលគាត់ស្លាប់ដោយសារ ជំងឺមហារីកក្រពះ ហើយនាងក៏សង្ឃឹមថា នាងនឹងអាចធ្វើវាបាន មុនពេលគាត់ស្លាប់ដែរ។ ទីបំផុត Jenna ក៏អាចធ្វើបានមែន គឺយករូបឪពុករបស់គេ ទៅកន្លែងដែលគាត់ចង់ទៅ ហើយថតរូបទុកឲ្យគាត់មើល ដែលដូចជាគាត់ទៅដល់ទីនោះ ពិតៗអញ្ចឹងដែរ។

ជាមួយគ្នានេះដែរ Jenna បានរៀបរាប់ និងបង្ហោះរូបភាព ពីរឿងដែលមិនគួរឲ្យជឿនេះ នៅក្នុងបណ្តាញសង្គមរបស់នាងដូចជា Instagram និង Grease $ Glamour Blog ដោយនាងបាននិយាយថា “ឪពុករបស់ខ្ញុំ មិនដែលមានឱកាសបានដើរលេងនោះទេ គាត់ប្រើពេលមួយជីវិតរបស់គាត់ ខិតខំរកប្រាក់ ដើម្បីតែក្រុមគ្រួសារតែប៉ុណ្ណោះ គឺសម្រាប់ឪពុកម្តាយរបស់គាត់ ប្រពន្ធ កូនៗ និងមិត្តភក្តិរបស់គាត់តែប៉ុណ្ណោះ”។ នាងក៏បាន បន្ថែមទៀតថា “ទោះបីជាគាត់ មិនបានទៅជាមួយខ្ញុំ ក៏ពិតមែន តែខ្ញុំមានអារម្មណ៍ថា ដូចជាគាត់ បានមកជាមួយខ្ញុំដូច្នោះដែរ។”

យ៉ាងណាមិញ Jenna ដែលបានធំដឹងក្តី នៅក្នុងរដ្ឋ Virginia ហើយក្រោយមក ក៏បានផ្លាស់ទៅនៅ Manhattan បានបោះបង់ចោល ភាពជោគជ័យ របស់នាងក្រោយពេលឪពុកនាង បានស្លាប់កាលពី២ឆ្នាំមុន ពោលគឺនាង មានគ្រប់យ៉ាងទាំងអស់ ទាំងការងារ, ផ្ទះល្វែងដ៏ប្រណិត, ទំនាក់ទំនងស្នេហា ជាមួយបុរសម្នាក់ អស់ពេលយ៉ាងយូរ, និងរបស់ប្រើប្រាស់យ៉ាងច្រើនហូរហៀរ រាប់មិនអស់។ ប៉ុន្តែនាងបានបោះបង់ចោល ទាំងស្រុង ហើយដើរទៅតាមក្តីស្រម៉ៃរបស់ឪពុកនាង ដោយធ្វើដំនើរជុំវិញអឺរ៉ុប ដើម្បីសម្រេចបំណងប្រាថ្នា ចុងក្រោយរបស់គាត់ ដែលគួរឲ្យស្ញប់ស្ញែងមែនទែន៕




ប្រភព៖ asiantown

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ