ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋម្នាក់ រស់នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈកំពុងភ្ជួរដីចំការដាំដឡូង ក្បែរចំណុចត្រពាំងត្រស់ ប្រទះឃើញគ្រាប់បែកដៃ មិនទាន់ផ្ទុះសល់ពីសង្រ្គាម ៩០ គ្រាប់ ប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១២។

នគរបាលស្រុកស្វាយចេក បានឲ្យដឹងនៅថ្ងទី០៩ ខែមិថុនា ឆ្នាំ២០១២ ពលរដ្ឋដែលប្រទះឃើញគ្រាប់ មានឈ្មោះ ឡុង ចំណាន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាកសិករ រស់នៅភូមិខ្លែងពណ៌ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលជាអ្នកបើកគោយន្តកន្ត្រៃ ភ្ជួរដីចំការនោះ បានឲ្យដឹងថា គាត់បាន បើកគោយន្តកន្ត្រៃមួយគ្រឿង ទៅភ្ជួរដីចំការដំឡូង ដំបូងពេលដែលគាត់ កំពុងភ្ជួរ ស្រាប់តែផាលភ្ជួរដីរបស់គាត់ ប៉ះចំគ្រាប់បែកដៃ ចំនួន ៥គ្រាប់ រួចក៏បាន រាយការណ៍ ជូននគរបាលមូលដ្ឋាន ចុះមកយក។

នគរបាលបានបន្តថា ពេលនោះកម្លាំងនគរបាលចុះមក ក៏បានហៅ ខាងអង្គភាពកម្ចាត់មីនស៊ីម៉ាក់ មកពិនិត្យផងដែរ ភ្លាមនោះ ដោយសង្ស័យ ខាងបុគ្គលិកស៊ីម៉ាក់ បានយកម៉ាស៊ីនរាវ ក៏រកឃើញគ្រាប់បែកដៃចំនួន ៩០គ្រាប់ បន្ថែមទៀត ជាប្រភេទក្រឡាទៀប ផលិតនៅប្រទេសសូរវៀត គ្រាប់ទាំងនេះ សល់ពីសម័យសង្រ្គាម ក្នុងនោះក៏មានគ្រាប់ M៦០មីលីមែត្រ ០១គ្រាប់ផងដែរ។

ក្រោយពីត្រួតពិនិត្យឃើញថា គ្រាប់ទាំងនោះ ជាគ្រាប់នៅមានឥទ្ធិពល អាចអន្តរាយដល់អាយុជីវិត ប្រជាពលរដ្ឋបាន ខាងមន្ត្រីស៊ីម៉ាក់ យកទៅរក្សាទុក ដើម្បីកម្ទេច ចោល៕

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]