ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញា ទើបតែចេញពីពន្ធនាគារ ទំនងជាព្រាយពន្ធនាគារ កាន់ហើយ និងអន្ទងហៅ ទើបគ្មានមូលហេតុអ្វី បានយកកាំបិតទៅ កាប់គោរបស់អ្នកស្រុក ដែលកំពុងស៊ីស្មៅ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយក៏ត្រូវម្ចាស់គោប្ដឹង ឱ្យនគរបាលឃាត់ខ្លួន និងចាត់ការទៅតាមផ្លូវច្បាប់ កាលពីវេលា ម៉ោង១៦និង១០នាទី ល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២ ស្ថិតនៅភូមិព្រែមេស្រុក ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល។

លោក លន ចាន់ថា អធិការរងទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា គោដែលជនសង្ស័យធ្វើសកម្មភាព កាប់ជាច្រើនកាំបិត គឺកាប់ច្រមុះ កាប់ ជើង បណ្ដាលឱ្យ រងរបួសយ៉ាងដំណំ ជាប្រភេទគោឈ្មោល សំម្បុរសលាយក្រហម ជាគោរបស់ ឈ្មោះ អ៊ូ អឿន ភេទប្រុស អាយុ ៦៦ឆ្នាំ មានមុខរបរ ជាកសិករ រស់នៅភូមិព្រែមេស្រុក ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល ។ ចំណែកឯជនសង្ស័យវិញ មានឈ្មោះ ឈឺន វណ្ណៈ ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅ ភូមិព្រែករុន្ធ ឃុំព្រែកគយ ស្រុកស្អាង ខេត្ដ កណ្ដាល ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្ម ភាពកាប់សត្វគោរួច និងកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការដើម្បីចាត់ ការទៅតាមផ្លូវច្បាប់ ពីព្រោះជននេះធ្វើឱ្យខូចខាត ព្រទ្យសម្បត្ដិរបស់ ជនរងគ្រោះ ។

លោកបានបន្ដទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានដឹកគោបីក្បាល យកទៅចងនៅចុងព្រែមេស្រុក ឱ្យស៊ីស្មៅ ប៉ុន្ដែបន្ទាប់ពីចងរួច គាត់ត្រឡប់មកវិញ ស្រាប់ តែជនសង្ស័យបានយក កាំបិតទៅកាប់គោមួយក្បាល ជាច្រើនកាំបិត បណ្ដាលឱ្យមានមុខស្នាមជាច្រើន ជនរងគ្រោះក៏ បានដាក់ពាក្យបណ្ដឹងឱ្យ នគរបាលឃាត់ ខ្លួនជនដៃដល់ និងឱ្យចាត់ការទៅតាមផ្លូវច្បាប់៕

www.dap-news.com

www.dap-news.com

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]