តើអ្នកដឹងទេថា មានរឿងមួយចំនួនដែល ដៃគូរបស់អ្នក នឹងមិនប្រាប់អ្នកជាដាច់ខាត ប៉ុន្តែរឿងមួយចំនួននោះហើយ ដែលធ្វើឲ្យអ្នកពិបាកយល់ចិត្ត គូស្នេហ៍របស់អ្នកនោះ។ ដើម្បីធ្វើឲ្យចំនងស្នេហ៍របស់អ្នក នៅស្ថិតស្ថេរជាអមតៈនោះ អ្នកគួរតែស្វែងយល់ រឿងមួយចំនួន ដែលដៃគូរបស់អ្នក នឹងមិនប្រាប់អ្នក។

ដូច្នេះមិត្តនារីទាំងអស់ មិនចាំបាច់បារម្ភទេ យើងនឹងទំលាយអាថ៍កំបាំង របស់បុរសតាមរយៈ ចំនុចសំខាន់ទាំង ៥ យ៉ាងខាងក្រោម៖

១. ចង់ឲ្យអ្នកចូលចិត្តមិត្តរបស់គេ ប៉ុន្តែមិនត្រូវស្និតស្នាលទេ ៖ តើអ្នកដឹងទេថា មិត្តប្រុសរបស់អ្នក តែងតែចង់ឲ្យនារីជាគូស្នេហ៍ មានទំនាក់ទំនងល្អ ជាមួយនឹងមិត្តរបស់គេ ប៉ុន្តែគាត់មិនចង់ ឲ្យអ្នកចំនាយពេល ជាមួយនឹងមិត្ត របស់គាត់គ្រប់ពេលនោះទេ។ ម្យ៉ាងវិញទៀត អ្នកមិនត្រូវបង្ហាញពីភាព ស្និតស្នាល ទៅកាន់មិត្តរបស់គាត់នោះផងដែរ។
២.មិនចង់ឲ្យអ្នកនិយាយពីតារា៖ អ្នកគួរតែជៀសវៀង អួតសរសើរពីភាពសង្ហារ និង សាច់ដុំដ៏សង្ហារ របស់តារាប្រុសល្បីៗឡើយ ហើយអ្នកក៏មិនត្រូវ ភ្ញាក់ផ្អើល ពេលដែលដៃគូរបស់អ្នក សរសើរពីតារាស្រីល្បីៗ។

៣. បារម្ភខ្លាចអ្នកជួបមនុស្ស ដែលល្អជាងគាត់៖ អ្នកប្រហែលជាគិតថា មានតែនារីប៉ុណ្ណោះ ដែលបារម្ភ ពីការបាត់បង់បុរស ជាទីស្រលាញ់ ប៉ុន្តែសូម្បីតែបុរស ក៏មានការភ័យខ្លាច មិត្តស្រីរបស់គេ មានអ្នកថ្មី ដែលល្អជាងគេដែរ។

៤. មិនមែនអោបអ្នកដើម្បី ចង់រួមភេទទេ៖ មិនមែនមានតែនារីទេ ដែលអោបគូស្នេហ៍ របស់ខ្លួន ដើម្បីគ្រាន់តែ សំរាកលើ់ដៃ មិត្តប្រុសខ្លូននិង ចង់បានភាពថ្នាក់ថ្នមនោះ សូម្បីតែបុរសៗ ក៏ចង់ អោបអ្នក និងទទួលអារម្មណ៍នេះដូចគ្នា ប៉ុន្តែមិនមានន័យថា គាត់មិនចង់ធ្វើអ្វី លើសពីនេះទេ ដែលចំនុចនេះ បុរសមិនដែលនិយាយប្រាប់ ទៅកាន់ដៃគូនោះទេ។

៥. គាត់នឹងមិនប្រាប់ថាបាន ធ្វើអ្វីខ្លះជាមួយនឹងមិត្ត របស់គាត់៖ មិត្តនារីមួយចំនួន ប្រាកដណាស់ ប្រាកដជាចង់ដឹងថា ដៃគូរបស់ខ្លូន បាននិយាយអ្វី និង ធ្វើអ្វីខ្លះ នៅពេលដែលគាត់ នៅជាមួយនឹងមិត្តរបស់គាត់ ប៉ុន្តែអ្នកដឹងទេថា បុរសៗនឹងមិនប្រាប់ អ្នកជាដាច់ខាត នូវអ្វីដែលគេបាន ពិភាក្សា ជាមួយនឹងមិត្តភក្តិ របស់គេ។ ដូច្នេះអ្នក មិនចាំបាច់ជីកឫស ជីកគល់ ដើម្បីចង់ដឹង នូវរឿងដែល គេមិនចង់ប្រាប់នោះទេ ព្រោះនេះជាការល្អ សំរាប់ចំនងស្នេហ៍អ្នក។

ទាំងនេះ គឺជាអាថ៍កំបាំងទាំង ៥ យ៉ាងដែល ដៃគូបុរសអ្នក មិនប្រាប់អ្នក។

ក្រោយពីបានអាន ហើយសង្ឈឹមថា មិត្តនារីពិតជាបាន យល់កាន់តែច្បាស់ពីដៃគូរបស់ខ្លួន ដើម្បីធ្វើឲ្យចំនងស្នេហ៍ របស់អ្នកកាន់តែរឹងមាំជាងនេះ និង គង់វង្សជាអមតៈ៕



រូបតំណាង

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]