រាជ​ធានី​ភ្នំពេញ​​​​​​​​​​​​​ ៖ តារា​​ចម្រៀង​​​កំពុង​លេច​ធ្លោ​​នៅ​ផលិត​កម្ម​​រស្មី​ហង្ស​មាស​​​ ឱក សុគន្ធ​កញ្ញា​​​​ បាន​ប្រាប់​​បណ្តាញ​​​សារព័ត៌​មាន​​​​ថា នាង​​នឹង​ចេញ​​ទៅ​សម្តែង​​​នៅប្រទេស​កាណា​ដា ក្នុង​រយៈ​ពេល​​​២​ខែ ។ ការ​ចាក​ចេញ​​នោះ​អាច​​​ក្នុង​​អំឡុង​រដូវ​​ភ្លៀង​ធ្លាក់​ ។ នាង​ចេញ​​ទៅ​សម្តែង​​​លើក​នេះ​​ គឺ​តែ​ម្នាក់​ឯង​​​ប៉ុណ្ណោះ មិន​មាន​​​វត្ត​មាន​​​កម្លោះ​​​រ៉េត ធី​ដូ​ណា ​ទេ ។

ឱក សុគន្ធ​កញ្ញា​ ​គឺ​ជា​តារា​​​ចម្រៀង​​​​ល្បី​​ មិន​គ្រាន់​តែ​​​ក្នុង​ផលិត​កម្ម​​​​រស្មី​ហង្ស​មាស​​ប៉ុណ្ណោះ​​​ទេ តែ​អាច​​​​និយាយ​​​​ថា ក្នុង​ចំណោម​​តា​រា​ចម្រៀង​​​ស្រី គឺ​​ឱក​ សុគន្ធ​កញ្ញា​ កំពុង​​​​​លេច​ធ្លោ​​ក្នុង​វិស័យ​សិល្បៈ​​ចម្រៀង​​​​​សម័យ​ទំនើប​​​នៅ​កម្ពុជា ។ ទន្ទឹម​នឹង​​កេរ្តិ៍​ឈ្មោះ​​​ល្បី​ល្បាញ​​ក្នុង​ពិភព​​បទ​ចម្រៀង​​​ ឱក​ សុគន្ធ​កញ្ញា​​​ ត្រូវ​បាន​​គេ​​មើល​ឃើញ​ថា កំពុង​​​ត្រូ​​វ​ក្រុម​​ហ៊ុន​​​​​​មួយ​​ចំនួន​​​ចាប់​អារម្មណ៍​​​​ និ​ងអញ្ជើញ​​​ទៅ​ថត​ស្ប៉ត​​​ពាណិជ្ជ​កម្ម​​​​​ធំៗ​​ រួម​​មាន​​ ភេសជ្ជៈ​​ Coca-Cola សាប៊ូ​​កក់​សក់​​ Sunsilk​ និង​​​​បណ្តាញ​ទូរស័ព្ទ​​​​​ Smart Mobile ដែល​គេ​គិត​​ថា​មាន​តម្លៃ​​​​​ខ្លួន​ខ្ពស់​​រហូត​រាប់​ម៉ឺន​​ដុល្លារ​​​ឯណោះ ។ ចំពោះ​​ការ​ចេញ​​ទៅ​សម្តែង​​​នៅ​ប្រទេស​កាណា​ដា​​​​​រយៈ​ពេល២​ខែ​​តាម​គម្រោង​នោះ​ គឺ​គេ​ប៉ាន់ស្មាន​ថា នាង​នឹង​រក​​ប្រាក់​​​បាន​រាប់​​ម៉ឺន​ដុល្លារ​​​​​បន្ថែម​ទៀត​​​​ ព្រោះ​នាង​​​មិន​គ្រាន់​តែ​​​ល្បី​​​​​​ក្នុង​ប្រទេស​​​​​ប៉ុណ្ណោះ​ទេ ​​ប៉ុន្តែ​​​នៅ​ក្រៅ​​​ប្រទេស​​​​នាង​ក៏​​​ជា​តារា​ល្បី​​​មួយ​រូប​​ផង​ដែរ ។

មហា​​ជន​​​បាន​​កត់​សម្គាល់​​ឃើញ​ថា​​ មួយរយៈ​​​ចុង​ក្រោយ​នេះ​​ ឱក​ សុគន្ធ​កញ្ញា​​​ បង្ហាញ​​​​​ទេព​កោសល្យ​ទាំង​កា​រសម្តែង​​ និង​​បទ​ចម្រៀង​​​​ធ្វើ​​ឱ្យ​​មាន​ការ​​ទាក់​ទាញ​ និង​ភ្ញាក់​ផ្អើល​​​បំផុត​​​​ សំខាន់​បទ​ចម្រៀង​​​ដែលចេញ​ថ្មី​​ៗ​​នេះ​គ្មាន​​​បទ​ចម្រៀង​​​មួយ​ណា​​ដែល​មិនទទួល​​​បាន​ការ​គាំ​ទ្រ​​ទេ ។ និយាយ​​​​​​រួម​បទ​​ចម្រៀង​​របស់​តា​រា​​រូបនេះ​​គឺ​​​ពេញ​និយម​​​តែ​ម្តង​សម្រាប់​​ស្រទាប់​​​យុវវ័យ ។ ​​ជួប​សម្ភាសន៍​​​​ជា​មួយ​កោះ​សន្តិ​ភាព​​​​ កាល​ពី​​​ពេល​ថ្មី​ៗ​នេះ ​​ឱក​ សុគន្ធ​កញ្ញា​​ បាន​បង្ហាញ​ក្តី​​​សប្បាយរីក​រាយ​​​ និង​ថ្លែង​អំណរ​គុណ​​​ចំពោះ​​​ទស្ស​និក​ជន​​​ដែល​​បាន​គាំ​ទ្រ​​​នាង ហើយ​​​​សន្យា​ថា ​នាង​ខឹត​ខំ​​​បង្កើន​​ទេព​កោសល្យ​​​ ជំនាញ​បន្ថែម​ទៀត​​​​ ដើម្បី​​​បម្រើ​​សេចក្តី​​​ត្រូវ​ការ​​របស់​ទស្ស​និក​ជន​​ និង​​ប្រជា​ពលរដ្ឋ​​​ទូទាំង​​ប្រទេស ។ 

កញ្ញា ឱក សុគន្ធ​កញ្ញា ​​បក​​ស្រាយ​​ពី​​​ទំនាក់​ទំនង​​​​រវាង​​នាង​និង​លោក​​​រ៉េត ​​ធី​ដូណា ​​​​ថា​ ពួក​នាង​​គ្មាន​​ទំនាក់​ទំនង​​​​ស្នេហា​​ដូច​​​​អ្វី​ដែល​​​​​គេ​​បាន​​លេច​​ឮ​​​ទេ ព្រោះ​រហូត​​មក​ដល់​​ពេល​​នេះ​ នាង​​​មិន​ទាន់​​បានគិត​គូរ​​​អំពី​​​បញ្ហា​ស្នេហា​​​ ឬ​គូអនា​គត​​​ឡើយ​ទេ ។ អ្វី​​​ដែល​នាង​​​​​​​​កំពុង​តែ​គិត​​​ និង​​ព្យា​យាម​​​ធ្វើ​​​បន្តទៀត​​​នោះ ​គឺ​​​​កា​របម្រើ​​​ក្នុង​វិស័យ​​​សិល្បៈ​​ និង​​ធ្វើ​​ឱ្យ​​​​​ខ្លួន​រក្សា​​បាន​ការ​គាំ​ទ្រ​​កាន់តែ​ច្រើន​​បន្ថែម​ទៀត។

ផ្ទុយ​​ពី​តារា​​ចម្រៀង​​ ឱក សុគន្ធ​កញ្ញា លោក​​រ៉េត ធីដូ​​ណា ​​​កំពុង​​តែ​បង្ហាញ​​ទំ​នាក់​ទំនង​​​បេះ​ដូង​​​​ស្អិត​​​រមួត​​ជាមួយ​នាង​ ។ 
គេនឹង​​ចាំ​មើល​​តើ​ការ​ពិត​​រវាង​​អ្នក​ទាំង​​ពី​រ​យ៉ាង​ណា​ 

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បញ្ចូល​អត្ថបទ ៖ ស្រីណា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]