អង់គ្លេស៖ ការរកឃើញដ៏ សំខាន់មួយបានបង្ហាញថា ស្ត្រីដែលបរិភោគ សាច់ជាញឹកញាប់ នោះអាចនឹង មានការប្រឈមមុខ ខ្ពស់ជាមួយនឹង ជំងឺមហារីកសុដន់។

សារព័ត៌មានវេជ្ជសាស្ត្រអង់គ្លេស (British Medical Journal) បានចុះផ្សាយ ការសិក្សារកឃើញ របស់ក្រុមអ្នកស្រាវជ្រាវ អាមេរិកចំពោះ ការធ្វើពិសោធន៍មើល ទៅលើការបរិភោគ អាហាររបស់ស្ត្រី ដែលមានអាយុ ចាប់ពី២៦ ទៅដល់៤៥ឆ្នាំ ចំនួន៨៨,៨០៣នាក់។

ដោយក្រុមអ្នកស្រាវជ្រាវ ទាំងនោះបាន តាមដានពួកគេ រយៈពេល២០ឆ្នាំ គឺចាប់តាំងពី ឆ្នាំ១៩៩១ដល់ ឆ្នាំ២០១១ ហើយបានត្រួតពិនិត្យ ទៅលើពួកគេ និងបានរកឃើញថា ស្ត្រីដែលបរិភោគ សាច់១ដុំកន្លះ  ដែលមានទម្ងន់ ជាង៧០ក្រាម ជារៀងរាល់ថ្ងៃ ដូចជា សាច់អាំង, សាច់ជ្រូកបីជាន់, និងសាច់ជ្រូកផ្សេងទៀត គឺអាចនឹង ប្រឈមមុខកើត រោគមហារីកសុដន់ ២២%។

គួរបញ្ជាក់ផងដែរថា ជំងឺមហារីកសុដន់ គឺជាជំងឺមួយ ដែលស្ត្រីជាច្រើន ជួបប្រទះហើយ បើយោងតាមស្ថិតិ បង្ហាញថាស្ត្រីម្នាក់ ក្នុងចំណោម៨នាក់ មានរោគមហារីក សុដន់។

យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវ បានអះអាងថា បើមានការផ្លាស់ប្តូរ ពីការបរិភោគ សាច់ទាំងនោះ ជារៀងរាល់ថ្ងៃ ទៅជាសាច់មាន់, សាច់ត្រី, បន្លែ, និងផ្លែឈើវិញ ស្ត្រីទាំងអស់អាច នឹងកាត់បន្ថយ ការប្រឈមមុខ នឹងជំងឺដ៏ អាក្រក់មួយនេះ បានដល់ទៅ ២៥%៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]