រាជធានីភ្នំពេញ ៖ សមាគមកីឡាហែលទឹក ក្រសួងមហាផ្ទៃបានបញ្ចូន កីឡាករហែលទឹក១រូបឱ្យ ទៅចូលរួមប្រកួតក្នុងព្រិត្តិការណ៍ កីឡាហែលទឹកជើងឯក យុវជនអាស៊ានអាយុក្រោម១៨ឆ្នាំ លើកទី៣២ នៅប្រទេសសិង្ហបុរី ដែលនិងចាប់ ផ្តើមនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤នេះ តទៅ។

លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្ រសួងមហាផ្ទៃ និងជាអនុប្រធានសហព័ន្ធកីឡា ហែលកម្ពុជាបានឲ្យដឹងថា ដោយមើលឃើញ ពីទេពកោសល្យ សមត្ថភាពព្រមទំាងកម្រិតប ច្ចេកទេសល្អ និងការប្រឹប្រែងផងនោះទើប យើងសម្រេច ជ្រើសរើសយកកីឡាករ នៅ បូផា អោយទៅចូលរួមប្រកួតក្នុង ព្រិត្តការណ៍កីឡាយុវជន អាស៊ានអាយុក្រោម១៨ឆ្នាំ លើក ទី៣២នេះ។សម្រាប់ថិវិការដែលអាចឱ្យ យើងមានលទ្ធភាពបញ្ចូនកីឡាករ ១រូបទៅចូលរួមនេះគឺបានមក ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មួយផ្នែក និងមួយផ្នែកទៀតបានមកពី សមាគមកីឡាហែលទឹកព្រមទាំង ថ្នាក់ដឹកនាំនៃអង្គភាពកីឡា ក្រសួងមហាផ្ទៃផងដែរ ។ លោកបានបន្តថាសម្រាប់ការចេញ ប្រកួតលើកនេះអាចនិយាយបាន ថាមានការសង្ឈឹមច្រើនដែរពី ព្រោះការប្រកួតជាកីឡាករវ័យក្មេង បទពិសោធន៍នៅខ្ចីដូចគ្នា។ ចំពោះវិញ្ញាសារដែល កីឡាករនៅ បូផា ត្រូវប្រកួតរួមមានវិញ្ញាសារហែល៥០ និង១០០ម៉ែត្រ របៀបកង្កែប ហើយបន្ថែមវិញ្ញសារចម្ងាយ ៥០ម៉ែត្រសេរីមួយទៀត ។

លោក ហែមថុន ដែលជាអគ្គលេខាធិការរង NOCC និងជាអគ្គលេខាធិការនៃ សហព័ន្ធកីឡាហែលទឹកកម្ពុជា បានឲ្យដឹងថា ព្រិត្តិការណ៍នេះជាការប្រកួតជា លើកទី៣២ហើយ សម្រាប់យុវជនអាស៊ាន ប៉ុន្តែសម្រាប់កម្ពុជាទើប តែបានឱកាសទៅចូលរួមជា លើកទី១ប៉ុណ្ណោះ ។លោកបន្តថាតាមការអញ្ជើញនៃម្ចាស់ ផ្ទះសឹង្ហបុរីនោះកម្ពុជាត្រូវបានគេកំណត់ ចំនួន៤នាក់ទៅចូលរួមប៉ុន្តែដោយ លទ្ធភាពរបស់សហព័ន្ធកីឡាហែល ទឹកលំបាកក្នុងការដោះស្រាយថវិកា ទើប ផ្តល់គម្រោងចេញទៅ ប្រកួតនោះជូនទៅសមាគម កីឡាហែលទឹកក្រសួងមហា ផ្ទៃហើយកីឡាករ នៅ បូផា មានកម្រិតបច្ចេកទេសល្អធ្លាប់ ជាប់ជាជើងឯកជម្រើសជាតិ និងមានអាយុដែលគេតម្រូវ។

កីឡាករ នៅ បូផា បានសម្តែងនូវអារម្មណ៍ ត្រេកអរដោយបាននិយាយថា “ខ្ញុំមានអារម្មណ៍សប្បាយ រីករាយខ្លាំងណាស់ ដែលថ្នាក់ដឹកនាំរបស់ក្រសួងមហាផ្ទៃ ជាពិសេសគឺលោកគ្រូ ជា ប៊ុនហេង ដែលខិតខំប្រឹងប្រែង ស្វះស្វែងរកជំនួយ ដើម្បីបញ្ចូនរូបខ្ញុំឲ្យបានចូលរួម ក្នុងព្រិត្តិការណ៍នេះ ។ ខ្ញុំមិនសូវសង្ឃឹមថាឈ្នះមេដាយប៉ុន្មានទេ ប៉ុន្ដែខ្ញុំនឹងខិតខំប្រកួត ដើម្បីបំបែកកំណត់ត្រា ដែលខ្ញុំធ្លាប់ធ្វើបាននៅស្រុកខ្មែរឲ្យបាន” ។

សូមបញ្ចាក់ផងដែរថាព្រិត្តិការណ៍ កីឡាជើងឯកយុវជនអាស៊ានអាយុ ក្រោម១៨ឆ្នាំនេះ នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី០៦ រហូតដល់ថ្ងៃទី០៨ ខែមិថុនាខាងមុខនេះ ខណៈកីឡាករ នៅ បូផា ចេញដំណើរនៅថ្ងៃទី០៥ មុនការប្រកួតចូលមកដល់មួយថ្ងៃ ។

គ្រូបង្វឹកកីឡាករ នៅបុផា ពេលផ្តលបទសម្ភាសន៍ដល់អ្នកសារព័ត៌មាន

កីឡាករ នៅបុផា ពេលផ្តលបទសម្ភាសន៍ដល់អ្នកសារព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]