អាពាហ៍ពិពាហ៍ គឺជារឿងសំខាន់បំផុត ក្នុងមួយឆាកជីវិត ហើយជាវេលា ដែលជីវិតរបស់អ្នក ត្រូវបានផ្លាស់ប្តូរជាងគេ ពេលណាទាំងអស់ផងដែរ ។ ដូច្នេះ អ្នកត្រូវតែ ប្រាកដថាស្រ្តី ម្នាក់ ដែលនឹង ចូលមកក្នុងឆាកជីវិត របស់អ្នកនឹងធ្វើ ឲ្យអ្នករីករាយ សប្បាយចិត្ត ព្រមទាំងមានសុភមង្គល ជាមួយគ្នា ទៀតផង ។ ថ្ងៃនេះ ខ្មែរឡូត នឹងនាំមកនូវ សញ្ញាណទាំង១០ យ៉ាង ដែលអ្នក យកទៅគិតពិចារណា ថានារីដែលអ្នកស្រលាញ់ នឹងក្លាយជាប្រពន្ធដ៏ល្អ របស់អ្នក ដូចខាងក្រោមនេះ ៖

១. នាង ជានារីដែល ស្មោះត្រង់ និងពិតជាស្រលាញ់អ្នក៖ ប្រពន្ធដ៏អស្ចារ្យ ម្នាក់ជាមនុស្ស ដែលស្រលាញ់ប្តីរបស់នាងយ៉ាងខ្លាំង និង ស្មោះត្រង់ជាមួយ ប្តី ផងដែរ ។ នាងជានារី ដែលតែងតែសរសើរ អ្នកចេញពីចិត្តរបស់នាង ជារៀងរាល់ពេល និង ចង់ធ្វើអ្វី និង ទៅណាមួយអ្នក និង មិនចង់បែកពីអ្នកម្តងណាឡើយ ។ នារី ដែលមានការគិតបែបនេះ គឺ នាងបាន នឹងត្រៀមខ្លួន ឆ្លងកាត់ឧបសគ្គ ព្យុះភ្លៀង ខ្យល់ ក្នុងឆាកជីវិតជាមួយអ្នក ទោះជាមានរឿងអ្វីកើតឡើងក៏ ដោយ។

២. នាងជានារីមានអារម្មណ៍នឹងនរ ៖ អនាគតភរិយាដ៏ល្អម្នាក់របស់អ្នក នាងគួរតែ ជាមនុស្ស ស្រី ដែលបង្ហាញនូវ ភាពក្លាហាន ជឿជាក់លើជីវិត អាចប្រឈម មុខនឹងបញ្ហា សប្បាយតាមបែបជីវិតរបស់នាង និង មានអារម្មណ៍នឹងនរ មិនប្រែប្រួល រហ័សពេក ។

៣. នាងនិង អ្នក គឺមានចំនង់ចំនូលចិត្តប្រហាក់ប្រហែល ឬ ដូចគ្នា ៖ ជាការពិត ប្រសិនជាអ្នកចង់រស់នៅ ដោយសប្បាយរីករាយ និងមានសុភមង្គល ក្នុង រយៈពេលដ៏យូរអង្វែងនោះ ចាំបាច់ អ្នក និង ភរិយាអ្នក ត្រូវមានចំនង់ចំនូលចិត្ត ប្រហាក់ប្រហែលគ្នា ឬ ស្ទើរតែ ដូចគ្នា ដូច្នេះ ជីវិត អាពាហ៍ពិពាហ៍របស់អ្នក នឹងមិនមាន ផលវិបាក ឬ ការប្រេះឆា ឡើយ ។

៤. នាងជានារីដែល គោរពអ្នក ៖ នារីដែលអ្នកចង់សម្រេចរៀបការ គូរតែជាស្រ្តីដែលអស្ចារ្យ ដែលតែងតែចាត់ទុកអ្នកល្អ សំរាប់អ្នក ហើយតែង តែ ឈរខាងអ្នកជានិច្ច។ នាងមិនមែនជាប្រភេទនារី ដែល ទៅប្រៀបធៀបបុរសផ្សេងទៀតក្រៅពីអ្នកឡើយ ហើយនាង តែងចាប់អារម្មណ៍ លើអ្នក និងគិតថាអ្នក ជាគូអនាគតរបស់នាង ។

៥. អ្នក ទាំងពីរមាន ទំនាក់ទំនង ដ៏ល្អ ៖ ក្នុងទំនាក់ទំនង រវាងមនុស្ស ស្រីនិងប្រុស អ្វីសំខាន់គឺជា ការប្រាស្រ័យទាក់ទងគ្នា ។ ប្រសិនបើអ្នក គិតថា មនុស្សស្រី ណាម្នាក់ ដែល អ្នកចង់រៀបការ ជាភរិយានោះ លុះត្រាតែ អ្នកមានអារម្មណ៍ល្អ ក្នុងការ និយាយស្តីជា មួយនារីម្នាក់នោះ ។ ការមានការទំនាក់ទំនង ហ៊ាននិយាយជាមួយគ្នានេះ អ្នកនឹងមិនសូវ មានជម្លោះក្នុងគ្រួសារ ព្រោះអ្នកទាំងពីរអាចដោះ ស្រាយ ជម្លោះដោយការនិយាយគ្នា ទៅវិញទៅមក។

៦. អ្នកទាំងពីរ អាចសើច និង រីករាយ ជាមួយគ្នា ៖ ការរីករាយសើច សប្បាយជាមួយគ្នា គឺជារឿងសំខាន់ក្នុង ការរក្សា ចំនង អាពាហ៍ពិពាហ៍ ដ៏យូរលង់មួយ។ ស្នេហា ដ៏រ៉ូមែនទិច ចាំបាច់ត្រូវតែ ដៃគូស្នេហ៍ទាំងពីរ អាចសើចក្អាកក្អាយចេញពីចិត្តពិតប្រាកដ សូម្បីតែលើរឿងអស់សំណើច ដ៏តិចតួចក៏ដោយ ។

៧. នាង ជានារីដែល ស្រស់ស្អាតទាំងរូបរាង និង ចរិយា ៖ នារីដែល អ្នកគួរតែ អាចរៀបការជាមួយ គួរតែជានារីម្នាក់ ដែលមានចរិយានិងរូបរាង ស្រស់ស្អាត តែមិនបាច់ស្អាត ឥតច្ចោះទេ ។ ភាពស្អាតលើរូបរាងមិន ចាំបាច់ស្អាតរហូតដូច បរវរកញ្ញានោះទេ ឲ្យតែនាងជានារី ដែលអ្នក មើលទៅឃើញស្អាត និង សាកសមជាមួយអ្នក ។ ហើយអ្នកមានមោទនភាពដែលមាននាង ជាគូស្នេហ៍របស់អ្នក ។

៨. នាងជានារីដែលអាចរកប្រាក់បាន និង មិនចាយខ្ជះខ្ជាយ ៖ ជាការពិត នាសម័យ បច្ចុប្បន្នបុរសនិងនារី មិនសិទ្ធិស្មើគ្នា។ នារីអាចធ្វើការងារ ដូចបុរស ដូច្នេះ នារីដែលអ្នកចង់រៀបការ គួរតែនារី ដែលមានការងារធ្វើ ឬ ចេះរកស៊ី អាចមានចំនូលខ្លួនឯង។ និងជានារីដែល ចេះ ទុកដាក់ថវិកា និង លុយកាក់របស់គ្រួសារ បាន ដោយមិនចាយ ខ្ជះខ្ជាយ ឡើយ។

៩. អ្នកទាំងពីរនឹងអាចមាន ទំនាក់ទំនងល្អ ចំពោះ រឿងលើគ្រែ ៖ ជីវិតអាពាហ៍ពិពាហ៍ មិនថានរណា ទេ ចាំបាច់ត្រូវតែ មានទំនាក់ទំនង រឿងលើគ្រែជាចាំបាច់ ។ ប្រសិនអ្នក ទាំងពីរ ឬ នារីដែលអ្នកស្រលាញ់ នោះ មានការអៀនខ្មាស់ច្រើន នូវការរួមដំណេក ក៏អាចប៉ះពាល់ដល់ ជីវិត អាពាហ៍ពិពាហ៍ ជាប្តី ប្រពន្ធ ផងដែរ។

១០. អ្នកទាំងពីរ មានការយល់ ស្របគ្នាក្នុងការ យកកូន ៖ ការរៀបការ ចាំបាច់អ្នកទាំងពីរ មានការយល់ស្របគ្នា ថាត្រូវយកកូន ឬ អត់ ។ប្រសិនបើ នារីដែលអ្នកស្រលាញ់ មិនចង់បានកូនទេ នោះ ហើយអ្នកបែរជាចូលចិត្ត កូនក្មេងខ្លាំង ឬ ចង់បានកូនខ្លាំងនោះ បន្ទាប់ពី រៀបការរួចហើយ ពេលនោះ ជីវិតអាពាហ៍ពិពាហ៍ របស់អ្នក និង ជួបវិបត្តិធំផងដែរ ។ដូច្នេះអ្នកគួរតែគិតជាមួយគ្នា និង សម្រេចចិត្តលើ រឿងនេះ ឲ្យហើយមុននឹងសម្រេចចិត្តរៀបការ ។

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]