រាជធានីភ្នំពេញ ៖ ដោយសារតែគុំរឿង ទៅទាលុយដែល ប្អូនថ្លៃជំពាក់ ហើយត្រូវប្អូនថ្លៃពីរនាក់ព្រួត គ្នាវ៉ៃនោះទើបបុរសម្នាក់បានកាន់ កាំបិតប័ងតាមកដេញ កាប់ប្អូនថ្លៃវិញតែ សំណាងល្អប្អូនថ្លៃរត់គេច ខ្លួនទាន់ក៏បណ្តាលមានការ រងរបួសតិចតួច។ ហេតុការណ៍នេះកើត ឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់នៅ ចំណុចផ្ទះជួល ស្និតនៅក្នុងភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យមានឈ្មោះ អ៊ុល រាជ អាយុ២៨ឆ្នាំ ភេទប្រុស ជាកម្មកររោងចក្រស្នាក់ នៅផ្ទះជួលនៅកន្លែងកើតហេតុ, ចំណែកឯជន រងគ្រោះឈ្មោះ ស៊ុន វណ្ណា ភេទប្រុស អាយុ២៩ ឆ្នាំ ជាកម្មករលីក្រដាសកាតុង ដាក់ក្នុងរោងចក្រហើយស្នាក់ នៅផ្ទះជួលកន្លែងកើតហេតុដែរ ។

ប្របភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ប្រមាណជា៥ខែមុន ប្អួនប្រុសរបស់ជនរងគ្រោះ ហើយត្រូវជាប្អូនថ្លៃរបស់ជន សង្ស័យបានទៅខ្ចីលុយពី បងថ្លៃ(ជនសង្ស័យ) ចំនួន១០ដុល្លាររហួល មកដល់មុនថ្ងៃកើតហេតុ៥ថ្ងៃ ជនសង្ស័យ(បងថ្លៃ) បានទៅទាលុយពីប្អូនថ្លៃវិញ នៅពេលទៅដល់ស្រាប់តែ មានការឈ្លោះប្រកែកគ្នាជា មួយជនរងគ្រោះឈ្មោះ ស៊ុន វណ្ណាដែលជាបងប្រុស របស់យុវជដែលជំពាក់ លុយជនសង្ស័យ ហើយក៏នាំគ្នាព្រួតវាយជនសង្ស័យ។ រំលងបាន៥ថ្ងៃ ជនសង្ស័យបានកាន់ កាំបិតប័ងតោ សំដៅមកកាប់ ជនរងគ្រោះវិញ(ប្អូនថ្លៃ) ដែលកំពុងអង្គុយជាមួយកូន ចាំប្រពន្ធពេលនោះដោយជន រងគ្រោះដឹងខ្លួនទាន់ក៏ រត់គេចតែម្តង បណ្តាលឱ្យរងរបួសស្រាល។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបាន សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅ ឃាត់ខ្លួនទៅធ្វើការអប់រំ។


ជនរងគ្រោះ

ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ