ប្រភព​ពី​ទីភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ ផ្សាយ​ឱ្យដឹង​ថា​ នាង​ណាត់​យ៉ា​ ស៊ូឡៃ​ម៉ាន​ ​ម្តាយកូន​ភ្លោះ​៨​នាក​់​ជន​ជាតិ​អាមេរិក​ អាយុ​៣៦​ឆ្នាំ ​បាន​បង្ហើប​ឱ្យដឹង​ពី​ករណី​មាន​អារម្មណ៍​លើ​ការ​សម្តែង​​ភាពយន្តអាស​អាភាស​ ជាលើ​ក​ដំបូង​ ក្រោយ​ពី​ទទួល​សំណើសម្តែង​ភាព​យន្ត​ខាង​លើ​ពី​ក្រុមហ៊ុន​ភាព​យន្ត​អាស​អាភាស ​​អាមេរិក​ដោយ​បញ្ជាក់​ថា​ ​នាង​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​ ​និងពេញ​ចិត្ត​​ រួម​ទាំង​មា​នសេរី​ភាព​ផ្នែក​ភេទ​ជាមួយ​នឹង​បទ​ពិសោធន៍​ក្នុង​ការសម្តែង​ ភាពយន្ត​អាស​អាភាស​ជា​លើក​ដំបូង​ ។

ក្រុម​ការងារ​សម្តែងមាន​​ការពេញ​ចិត្ត​នឹង​បង្ហាត់​ បង្ហាញ​ភាព​អត់​ធ្មត់​ ធ្វើ​ឱ្យ​នាងមាន​​មន្តស្នេហ៍​ និងបង្ហាត់​បង្រៀន​ឱ្យ​​បាន​ដឹង​ពីការ​មាន​សិច​ដែ​ល​នាង​​មិន​ធ្លាប់​បាន​ ដឹង​កាលពីមុន​ ។ ស្រប​ពេល​​ជាមួយ​គ្នានេះ​ នាង​ក៏គិតថា​ ​បទ​ពិសោធន៍​​នេះ​ គឺ​ជា​រឿង​គួរ​ឱ្យ​រំភើប​​ដែល​ក្លាយ​ជា​តារា​ភាព​យន្ត​អាស​អាភាស​ពេញ​លេញ​​ ហើយ​ភាព​យន្ត​ខាងលើ​មាន​កំណត់​ពេល​ដាក់​លក់​នៅលើទី​ផ្សារ​​នា​រដូវ​ក្តៅ​ ខាងមុខ​ ។

​នៅក្នុ​ង​របាយ​ការណ៍​បានបញ្ជាក់​ថា​ សម្រាប់​ការងារថ្មី​របស់​ស្ត្រី​កូន​ភ្លោះ​៨​នាក់​ ដែល​មាន​កូន​សរុប​១៤​នាក់​រូប​នេះ​ គឺ​ការងារ​រាំ​ស្រាត​នៅក្នុង​ក្លឹប​កម្សាន្ត​​ដោយ​ដោះអាវ​នៅ​ចំពោះ​មុខ​បុរស ​ ដោយ​នាង​បាន​យល់​ព្រ​ម​លែង​ខ្លួន​​ផ្នែក​ខាង​លើ​ តែ​ប៉ុណ្ណោះ​ទោះ​បី​ជា​ក្លឹប​កម្សាន្ត​តម្រូវ​ឱ្យ​​ដោះ​ខោ​អាវ​ទាំង​អស់​​ក៏ ​ដោយ​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]