កាលពីពេលថ្មីៗនេះ បុរសជនជាតិចិនម្នាក់ បានកែច្នៃវ៉ាលីធម្មតាមួយ ឲ្យទៅជាវ៉ាលីអេឡិចត្រូនិច ដែលអាចជិះបាន ដូចជាម៉ូតូអីចឹង ហើយវាមានល្បឿនលឿនបំផុត រហូតដល់ទៅ២០គីឡូម៉ែត្រឯណោះ ក្នុងមួយម៉ោង ដែលមើលទៅពិតជាឡូយមែនទែន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិចិន ដែលបានកែច្នៃវ៉ាលីធម្មតា ឲ្យទៅជាវ៉ាលីអេឡិចត្រូនិច ដែលអាចជិះបាន ដូចជាម៉ូតូនោះ មានឈ្មោះថា He Liangcai គឺជាកសិករ នៅក្នុងខេត្ត Hunan មានស្រុកកំណើតនៅក្នុងទីក្រុង Changsha នៃប្រទេសចិន។ លោក He បានកែច្នៃ វ៉ាលីអេឡិចត្រូនិចនេះឡើង ដោយអាចឲ្យមនុស្សជិះបាន ម្នាក់ ឬ២នាក់។

ជាងនេះទៅទៀត វ៉ាលីអេឡិតត្រូនិច ដែលបង្កើតឡើងដោយស្នាដៃ បុរសជាកសិករ ជនជាតិចិនរូបនេះ គឺប្រើប្រាស់ថាមពលថ្ម ហើយពេលសាកថ្មពេញម្តងៗ អាចជិះបានចំណាយប្រមាណជា ៦០គីឡូម៉ែត្រឯណោះ ដែលវាពិតជាគ្រប់គ្រាន់ សម្រាប់ជិះលេងកំសាន្ត ទៅណាមកណាម្តងៗ៕

យល់យ៉ាងណាដែរប្រិយមិត្ត ឡូយឬទេ? តើចង់សាកល្បងជិះដែរឬទេ?

លោក He Liangcai កំពុងជិះវ៉ាលី អេឡិចត្រូនិចរបស់គាត់

សូម្បីតែប៉ូលីសក៏ចង់សាកល្បងដែរ!

ប្រភព ៖ ចិន

កែសម្រួដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]