កោះកុង ៖ នៅក្នុងខេត្ដកោះកុង នៅក្នុងខែឧសភានេះ មានករណីបាត់ម៉ូតូ ចំនួន៥គ្រឿង ហើយដែលមិន អាចរកឃើញឡើយ តែឥឡូវចោរ កាច់សោកម៉ូតូនោះ ត្រូវបានសមត្ថកិច្ច ក្របួចបានម្នាក់ ខណៈលួច ម៉ូតូ បានហើយ ធ្វើដំណើរមករាជធានី ភ្នំពេញ ទាំងយប់ ។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៤ នៅលើដង ផ្លូវជាតិលេខ៤៨ មុខសាលាឃុំត្រពាំងរូង ស្រុកកោះកុង ។

សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូដែលជនសង្ស័យលួចបាននោះម៉ាកសេ ១២៥ សេរី ២០០៨ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំណែកម្ចាស់ម៉ូតូ រងគ្រោះមានឈ្មោះ អោម សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ។

លោក ស៊ុន ឃៀម អធិការស្រុកកោះកុង បានឱ្យដើមអម្ពិល ដឹងថាដោយមាន សេចក្ដីរាយការណ៏ ពីទីរួមខេត្ដ ដោយមានករណីបាត់ម៉ូតូ លោកក៏បានចាត់កម្លាំង ដាក់ទៅតាមគោលដៅ ដើម្បីធ្វើការ ត្រួតពិនិត្យ និងធ្វើការឆែកឆេរ តែការឆែកឆេរ របស់សមត្ថកិច្ចលោក និងធ្វើបានសម្រេច ដោយឃាត់ជនសង្ស័យ និងម៉ូតូបានដូចបំណង ។

លោកអធិការបានបន្ដថា ឱ្យតែលោកទទួលបាន ព័ត៌មានពីមជ្ឈដ្ឋានណាមួយ លោកត្រូវតែចុះ ទៅដល់ទីនោះ ភ្លាមហើយចាត់កម្លាំង គ្រប់គោលដៅ ដើម្បីធ្វើការឆែកឆេរ និងត្រួតពិនិត្យទាំងអស់។ ព្រោះនេះ ជាតួនាទីរបស់សមត្ថកិច្ច ហើយដើម្បីអនុវត្ដន៏ នូវគោលនយោបាយ របស់អគ្គនាយដ្ឋាន ក្រសួងមហាផ្ទៃ គឺភូមិឃុំមានសុវត្ដិភាព ជូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានទាំងអស់ ។

លោក ឡាយ ម៉េងឡាំង ប្រធានការិល័យព្រហ្មទណ្ឌ កំរិតស្រាលខេត្ដ បាននិយាយថា ចំពោះលោកបាន កសាង សំណុំរឿងបញ្ជូន ទាំងជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្ដ ដើម្បីចាត់ការទៅតាម ផ្លូវច្បាប់ហើយ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]