ភ្នំពេញ ៖ ដោយសារតែជីវភាពក្រីក្រ ខ្លាំងពេក បានបង្ខំឱ្យពីរនាក់ប្ដី-ប្រពន្ធដាច់ ចិត្ដយកកូនស្រី លក់ព្រហ្មចារីយ៍ឱ្យអ្នកមាន លុយតម្លៃ ២៥០០ដុល្លារ យកទៅរកស៊ី ឬ ក៏ចិញ្ចឹមជីវភាពគ្រួសារ ឱ្យមានភាពល្អ ប្រសើរឡើងវិញ ។ ប៉ុន្ដែទង្វើបែបនេះត្រូវ បានកម្លាំងនគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជនរាជ ធានីភ្នំពេញ បង្ក្រាបបាន និងចាប់ខ្លួនស្ដ្រី ជនជាតិវៀតណាមម្នាក់ ដែលនាំក្មេងស្រី ទៅលក់ព្រហ្មចារីយ៍ ។

នាយការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ លោក កែវ ធា បានថ្លែងឱ្យដឹងថា ស្ដ្រីជន ជាតិវៀតណាមម្នាក់ ត្រូវបានចាប់ខ្លួនកាល ពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅ ខណៈដែលស្ដ្រី រូបនេះកំពុងនាំ ក្មេងស្រីយកទៅ លក់ព្រហ្មចារីយ៍ តម្លៃ ២៥០០ដុល្លារ បន្ទាប់ពីឪពុក-ម្ដាយរបស់ នាង បានប្រើឱ្យធ្វើសកម្មភាពបែបនេះ ។

ការឃាត់ខ្លួនស្ដ្រីមេខ្យល់ឈ្មោះ កៅ ធី ហៀង ហៅ ស្រីកែវ អាយុ ៤២ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅផ្ទះជួល សង្កាត់ព្រែក ប្រា ខណ្ឌមានជ័យ មុខរបរ ជាអ្នកលក់ កាហ្វេបានធ្វើឡើង នៅមុខសណ្ឋាគារឡាក់គី ស្ដារ ផ្លូវលេខ ៣៣៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

លោក កែវ ធា បានបញ្ជាក់ថា ក្មេងស្រី រងគ្រោះ ឈ្មោះ ស.ស.ព អាយុ ១៦ឆ្នាំ ជន ជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅខណ្ឌមានជ័យ មុខរបរ ជាកម្មការិនី រោងចក្រត្រូវបានឪពុក ម្ដាយរបស់នាង លក់ព្រហ្មចារីយ៍តម្លៃ ២៥០០ដុល្លារ ទៅឱ្យអ្នកមានលុយ ដោយសារតែ ជីវភាពក្រីក្រខ្លាំងពេក ។ ក្រោយពីទទួល បានព័ត៌មានខាងលើនេះ ការិយាល័យជំនាញ បានសុំគោលការណ៍ណែនាំ ពីលោកស្នងការ និងស្នងការរង ព្រមទាំងមានការឯកភាព ពីតំណាងអយ្យការលោក មាស ច័ន្ទពិសិដ្ឋ ផងនោះ បានចុះទៅសហការជាមួយកម្លាំង សមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនស្ដ្រីជនជាតិ វៀតណាមរូបនេះនៅតាមផ្លូវ ។ ក្រោយ ការសួរនាំស្ដ្រីមេខ្យល់ខាងលើ ត្រូវបានបញ្ជូន ទៅកាន់តុលាការ រីឯក្មេងស្រីរងគ្រោះ អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ខណៈដែលស្ដ្រី ជាម្ដាយ បានរត់គេចខ្លួនបាត់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]