អង់គ្លេស៖ ថ្មីៗនេះមានការ ថតបាននូវ វីដេអូដ៏គួរ អោយភ្ញាក់ផ្អើលមួយ ដែលនារីម្នាក់ត្រូវ ក្រុមចោរមានគ្នា ២នាក់ជិះម៉ូតូ តាមផ្លូវបាន ឆក់ទូរស័ព្ទ smartphone ពីដៃរបស់នាង។

សកម្មភាពនេះត្រូវបាន ថតដោយកាមេរ៉ា បំពាក់លើមួក សុវត្ថិភាពរបស់អ្នក ជិះម៉ូតូម្នាក់ ហើយវាបានកើតឡើង នៅលើផ្លូវ Courtney Morgan, 19 នៃទីក្រុង Clapham ភាគនិរតីនៃ ទីក្រុងឡុងដ៏ របស់ប្រទេសអង់គ្លេស។

បុរសពីរនាក់នោះ ត្រូវបានគេជឿជាក់ថា ជាសមាជិកនៃ ក្រុមអន្ធពាលដែល បានធ្វើការ អុកឡុក៤៦លើក ក្នុងរយៈពេលតែ ១១ថ្ងៃកាលពីឆ្នាំមុន ដែលបានឆក់យក ទ្រព្យសម្បត្តិសរុប ជាទឹកប្រាក់ ២សែនដុល្លារ។

សកម្មភាពនៃចោរ នោះគឺថាបាន ជិះម៉ូតូទៅ អែបនារីម្នាក់ ដែលកំពុងតែ ដើរតាមផ្លូវ ដោយមិនដឹងខ្លួន ហើយអ្នកជិះពីក្រោយ ក៏បានឆក់យក ទូរស័ព្ទដៃពីនាង រួចក៏ជិះម៉ូតូចេញ ទៅយ៉ាងលឿនដោយ សុវត្ថិភាពផងដែរ។

វាជារឿង ដ៏គួរអោយ ភ្ញាក់ផ្អើលមួយ សម្រាប់ប្រទេសអង់គ្លេស ដែលជាប្រទេស មួយមានការ ពង្រឹងសន្តិសុខយ៉ាងល្អនោះ៕

ចង់ដឹងថា ទិដ្ឋភាពទាំងនេះ យ៉ាងណានោះ សូមទស្សនា វីដេអូទាំងអស់គ្នា៖

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]